Tuesday, March 05, 2019

ទីស្ដីការគណៈរដ្ឋមន្រ្ដី ផ្ញើសារលិខិតថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសប្រារព្ធ ខួបលើកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា

នៅក្នុងឱកាសដ៏នក្ខត្តឫក្សថ្លៃថ្លា ប្រកបដោយក្ដីសោមនស្សរីករាយ និងមាន អត្ថន័យដ៏ជ្រាលជ្រៅជាប្រវត្តិសាស្រ្ដដែលនារីនៅទូរទាំងសកលលោក ក៏ដូចជានារីនៅទូទាំងព្រះរាជាណាចក្រកម្ពុជា កំពុងអបអរសាទរ ការប្រារព្ធខួបលើកទៅ១០៨ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩ ក្រោម ប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បី អភិវឌ្ឍធនធានមនុស្ស» ដែលមានទិសដៅពង្រឹងភាពអង់អាចរបស់ស្រ្ដី និងក្មេងស្រី ក្នុងគោលបំណងធ្វើឱ្យពួកគេក្លាយជាកម្លាំងចលករក្នុងការ ចូលរួមអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជា ចូលរួមអនុវត្តផែនការសកម្មភាពជាតិស្ដីពីការលុបបំបាត់អំពើហិង្សាលើស្រ្ដី និងការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ បញ្ហាប្រឈមនានា និងបញ្ហាដែលកើតមានឡើងថ្មីៗ ដោយផ្ដោត ទៅលើប្រជាពលរដ្ឋក្រីក្រ និងក្រុមងាយរងគ្រោះ តាមរយៈ ការបង្កើនធនធានហិរញ្ញវត្ថុ និងការគាំពារសង្គមដើម្បីអភិវឌ្ឍ ធនធានមនុស្ស និងលើកម្ពស់វប្បធម៌អហិង្សា ក្នុងទិសដៅឆ្ពោះ ទៅលើកកម្ពស់សិទ្ធិ ស្ថានភាពជីវភាព ឋានៈ តួនាទីរបស់ស្រី្ដព្រមទាំង សុខុមាលសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអំពើរហិង្សា ព្រមទាំងដោះ ស្រាយជម្លោះនានាដោយសន្ដិវិធី។

ខាងក្រោមនេះជាសារលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្រ្ដី ថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ៖

No comments:

Post a Comment