Tuesday, March 05, 2019

នាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឲ្យក្រសួង​ពីរពិនិត្យមើលស្រ្តីកំពុងជាប់ពន្ឋនាគារ ដើម្បីលើ​ក​លែង​ ឬបន្ឋូបន្ថយទោស

លោកនាយករដ្ឋមន្ត្រី ​ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​៥មីនា​នេះ បានជំរុញឲ្យក្រសួងចំនួនពីរ ពិនិត្យមើល​​ស្រ្តី​កំពុងជាប់​ព​ន្ឋ​​​នា​គារ ដើម្បីលើកលែងទោស ឫបន្ឋូបន្ថយទោស ​ទោះ​​មិន​មែនជា​ថ្ងៃ​បុណ្យ​​​ជា​តិធំ​ៗ​ក៏ដោ​យ​​។
ថ្លែង​ក្នុងពិធី​អបអរសាទរ​ទិវា​សិទ្ធិនារី​អន្តរជាតិ​៨មីនា នា​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៩​នេះ នៅមជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ បានជំរុញឲ្យក្រសួងយុ​ត្តិធម៌ និងក្រសួងកិច្ចការនារី ពិនិត្យមើលស្រ្តីកំពុងជាប់ពន្ធនាគារ  តើនរណាខ្លះ គួរត្រូវបាន​លើកលែ​ងទោ​ស ឫបន្ឋូរបន្ថយទោស?។ បើ​តាម​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​ថា ការពិនិត្យមើលស្រ្តីជាប់ពន្ឋនាគារនេះ ត្រូវពិនិត្យលើមុខសញ្ញា​ចំនួនពីរដែលក្នុងនោះរួមមាន៖ទី១ ទណ្ឌិត​ជាស្រ្តី ប្រសិនបើពិនិត្យ​មើល​ឃើ​​ញ​ថា ​លំបាក និងទី២ សម្រាប់ស្ត្រីជាពិរុទ្ឋជន ដែលមិនទាន់​បានកាត់ក្តី ដោយខ្វះមេធាវី។
គួរបញ្ជក់ដែរថា ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​បង្កើត​មេធាវីមួយ​ក្រុម ដែល​មានទីស្នាក់​​ការ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុង​គោល​បំណង​ដើម្បី​ជួយ​ការ​ពារ​ក្តីក្តាំ​ដល់ស្ត្រីក្រីក្រ​​រង​គ្រោះ និង​ទន់​ខ្សោយ។ ​ក្នុងការបង្កើតក្រុមមេធាវីនេះ ​លោកនាយករដ្ឋមន្ត្រី​ត្រៀ​​​​ម​ថវិ​ការ​ប្រមាណ ៥០ម៉ឺនដុល្លារ ដោយផ្តល់ភារកិច្ចទៅឲ្យលោកមេធាវី គី តិច ដែលជាប្រ​ធានក្រុម។ ​ក្រុមមេធាវីការពារក្តីឲ្យស្រ្តីក្រីក្រនេះ មានសមាជិកប្រ​មាណ ៥០នាក់ រួ​មជា​មួ​យ​​ប្រធាន ១នាក់ និងអនុប្រធាន ៤នាក់៕




No comments:

Post a Comment