Tuesday, March 05, 2019

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា រាជរដ្ឋាភិបាលគ្រោងនឹងពង្រីកគោលនយោបាយកិច្ចគាំពារសង្គមចំពោះស្ត្រីក្រីក្រមានផ្ទៃពោះផងដែរ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលនឹងយកចិត្តទុកដាក់បន្ថែមទៀតក្នុងកិច្ចគាំពារសង្គម ចំពោះស្ត្រីក្រីក្រដែលកំពុងមានផ្ទៃពោះ ហើយដែលបានចុះឈ្មោះក្នុងបញ្ជីបេឡាជាតិរបបសន្តិសុខសង្គម ដែលស្ត្រីទាំងនោះនឹងទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាលចាប់ពីពេលមានផ្ទៃពោះរហូតដល់ឆ្លងទន្លេនូវទឹកប្រាក់ប្រមាណ ៨០ម៉ឺនរៀល ដែលរាជរដ្ឋាភិបាលបានគ្រោងទុកក្នុងកម្មវិធីគាំពារសង្គម។
លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៨ ក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស» ដែលប្រព្រឹត្តទៅនៅនៅមជ្ឈមណ្ឌលកោះពេជ្រ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា នេះជាការយកចិត្តទុកដាក់ថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល សម្រាប់លើកកម្ពស់ដល់សិទ្ធិគាំពារសង្គមចំពោះស្ត្រី៕






No comments:

Post a Comment