Tuesday, March 05, 2019

ទីស្តីការគណៈរដ្ឋមន្ត្រី ផ្ញើសារលិខិតជូនពរ លោកស្រី សៅ ទី ហេង សំរិន ក្នុងឱកាសប្រារព្ធខួបលើកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា

នៅក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លានៃការប្រារព្ធខួបលើកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩ ដែលជាទិវាប្រកបដោយអត្ថន័យ ជ្រាលជ្រៅជាប្រវត្តិសាស្រ្ដដែលនារីនៅទូរទាំងសកលលោក ក្នុងនោះនារី នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏កំពុងមានសេចក្ដីសោមនស្ស រីរាយចូលរួមអបអរសាទរ ក្នុងការប្រារព្ធទិវាអន្តរជាតិក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍ ធនធានមនុស្ស» ដែលមានទិសដៅពង្រឹងភាពអង់អាចរបស់ស្រ្ដី និងក្មេងស្រី ដើម្បីឱ្យពួកគេក្លាយជាកម្លាំងចលករ ក្នុងការចូលរួម អភិវឌ្ឍសង្គម និងសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជា។
ហើយចូលរួមអនុវត្តផែនការយុទ្ធសាស្រ្ដនារីរតនៈទី៤ និងផែនការផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្រី្ដលើកទី៣ និងការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំង នឹងនារីភេទ ដោយផ្ដោតទៅលើប្រជាពលរដ្ឋក្រីក្រ និងក្រុមងាយ រងគ្រោះតាមរយៈ ការបង្កើនធនធានហិរញ្ញវត្ថុ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍ ធនធានមនុស្ស និងលើកកម្ពស់វប្បធម៌អហិង្សា ក្នុងទិសដៅឆ្ពោះ ទៅលើក កម្ពស់សិទ្ធិស្ថានភាពជីវភាព ឋានៈ តួនាទីរបស់ស្រី្ដព្រមទាំង សុខុមាលសង្គម ។

ខាងក្រោមនេះជាសារលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី មានខ្លឹមសារដូចតទៅ៖



No comments:

Post a Comment