Monday, July 13, 2015

សេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល ត្រូវបានសភាអនុម័ត

សេចក្តី​ព្រាងច្បាប់​ ស្តីពី ​សមាគម ​និងអង្គ​ការមិនមែន​រដ្ឋាភិ​បាល ត្រូវបាន​អនុម័ត​រួចហើយនៅ​ព្រឹកថ្ងៃ​ទី១៣​ ខែកក្កដា ​ឆ្នាំ២០១៥​នេះ ​ដោយស​ម្លេង៦៨​រូប លើសមាជិក​រដ្ឋសភា៦៨​រូប ​របស់គណ​បក្សប្រជាជន​កម្ពុជា​ ដែលចូ​លរួមប្រជុំ ​បើទោះបីជា​មិនមានតំ​ណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​គាំទ្រក៏ដោយ។​

សេចក្តី​ព្រាងច្បាប់ ​ស្តីពី​សមាគម ​និងអង្គ​ការមិនមែនរ​ដ្ឋាភិបាល ​ដែលមាន​៩ជំពូក និង​៣៩មាត្រា ​បានចែង​លម្អិតពាក់​ព័ន្ធ នឹងការ​ចុះបញ្ជី​អង្គការ ​និងការ​អនុវត្ត​កិច្ចកា​ររបស់​នានារប​ស់សមា​គម​ និងអង្គ​ការក្រៅ​រដ្ឋាភិ​បាល។
នៅក្នុង​សេចក្តី​ថ្លែងហេតុ ​ដែលអាន​ដោយសម្តេច​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្រ្តី នៅក្នុង​រដ្ឋសភា ​នាព្រឹកមិញ​នេះ ​បានឱ្យដឹងថា ​សេចក្តីព្រាង​ច្បាប់ស្តីពី​សមាគម ​និង អង្គការ​ក្រៅរដ្ឋាភិបាល ​មានគោល​បំណង​ធានាការពា​រសិទ្ធិសេ​រីភាព​ ក្នុងការ​បង្កើត​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ​ក្នុងប្រទេស​កម្ពុជា ​និងលើក​កម្ពស់​កិច្ចសហប្រ​តិបត្តិការ​ ក្នុងភាព​ជាដៃគូរ​វាងសមាគម​ និងអង្គកា​រមិនមែនរ​ដ្ឋាភិបាល ​ជាមួយនឹង​អាជ្ញាធរ​សាធារណៈ ​ព្រមទាំង​មាន​ គោលដៅកំ​ណត់បែប​បទទទួ​លស្គាល់តា​មផ្លូវច្បាប់​ ដែលសមា​គម​ និងអង្គ​ការមិន​មែនរដ្ឋាភិ​បាល ​ត្រូវចុះប​ញ្ជី ឬ​ចុះអនុ​ស្សារណៈ ​នៅក្រសួង​មានសមត្ថ​កិច្ច ​ដោយត្រូវ​បំពេញល​ក្ខខណ្ឌដែ​លបានកំ​ណត់ក្នុង​ច្បាប់ ​។


សេចក្តី​ថ្លែងហេ​តុនេះដែរ​ បានបញ្ជាក់​បន្ថែមថា ​បន្ទាប់ពី​ចុះបញ្ជី ​សមាគម និ​ងអង្គកា​រមិន​មែនរ​ដ្ឋាភិបាល ​បានទទួ​លនូវឋានៈ ​ជានីតិ​បុគ្គល ​មិនយក​ចំណេញ ដោយ​ភ្ជាប់នូ​វសិ​ទ្ធិកាត​ព្វកិច្ច​ និងការទទួល​បានការ​ការពារ ​ព្រមទាំង​លើកទឹក​ចិត្ត ​និងការអនុ​គ្រោះនានា​ ពីច្បាប់នេះ​ក្នុងការ​ធ្វើសកម្មភាព​ នៅក្នុងប្រ​ទេសកម្ពុជា។​





No comments:

Post a Comment