Monday, July 13, 2015

លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នៅប្រទេសថៃ

តាមការ​អញ្ជើញ​របស់ឯក​ឧត្តម​ឧបនាយ​ករដ្ឋមន្រី្ត ​ថាណាសក្តិ ​ប៉ាទិម៉ាប្រាកន​ (Tanasak Patimapragorn) រដ្ឋមន្រ្តី​ការបរ​ទេសថៃ​ ឯកឧត្តមឧ​បនាយ​ករដ្ឋមន្រ្តី ​ហោ ​ណាំហុង រដ្ឋម​ន្រ្តីការប​រទេស​ និងសហ​ប្រតិបត្តិការ​អន្តរជាតិ ​ បានដឹក​នាំគណៈប្រ​តិភូកម្ពុជា​ដែលរួមមា​នឯកឧត្ត​ម វ៉ា ​គឹម​ ហុង​ ទេសរដ្ឋ​មន្រ្តី ​ទទួលបន្ទុក​កិច្ចព្រំ​ដែន ​និងលោក​ជំទាវ​ ភឿង សកុណា ​រដ្ឋមន្រ្តីក្រ​សួងវប្បធម៌​ និងវិចិត្រសិ​ល្បៈផង​ដែរ  អញ្ជើញ​ទៅបំពេញ​ទស្សនកិ​ច្ចផ្លូវការ​នៅព្រះរាជា​ណាចក្រ​ថៃ ​ពីថ្ងៃទី១០ ​ដល់ថ្ងៃទី​១២ ​ខែកក្កដា ​ឆ្នាំ២០១៥  ​ដែលស្រប​ពេលគ្នានឹ​ងការប្រារ​ព្ធខួប ៦​៥ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា ​- ថៃ។​ 
ក្នុងឱ​កាសនៃដំ​ណើរទស្ស​នកិច្ចនេះ ​ ឯកឧ​ត្តមឧបនា​យករដ្ឋម​ន្រ្តី ហោ ណាំ​ហុង  បានជួប​សន្ទនា​ជាមួយឯក​ឧត្តមឧ​ត្តមសេនី​យ៍ ប្រាយុទ្ឋ ​ចាន់អូឆា ​ (Prayut Chan-o-cha) នាយ​ករដ្ឋមន្រ្តី​ថៃ នាថ្ងៃទី​ ១០ ​ខែកក្កដា ឆ្នាំ​២០១៥  និ​ងបានជួបចរ​ចាទេ្វភាគី​ជាមួយ ​ឯកឧត្តមឧបនាយក​រដ្ឋមន្រ្តី ​ថាណាសក្តិ  ​ប៉ាទិម៉ាប្រាក​ន រដ្ឋម​ន្រ្តីការបរ​ទេសថៃ នៅថ្ងៃ​ទី១១ ខែកក្កដា​ ឆ្នាំ២០១៥​ ហើយទទួ​លបានលទ្ធ​ផលសំខា​ន់ និងជា​វិជ្ជមានសំរាប់​ប្រទេស​កម្ពុជា​យើង គឺបាន​ចុះហត្ថលេ​ខាលើកិច្ច​ព្រមព្រៀង​ដែលអ​នុញ្ញាតឲ្យប្រ​ជាជនរស់​នៅតំបន់ព្រំ​ដែន អាច​ទៅធ្វើការនៅ​ប្រទេសថៃ ​វិលល្ងាច​ រឺក៏ស្នាក់​នៅក្នុងរយៈពេ​លពី ​១៥​ ទៅ៣០ថ្ងៃ​ និងបាន​អនុញ្ញាត​ឲ្យពលក​រយើងប្រហែ​ល៥០.​០០០នាក់ដែលមិ​នទាន់បាន​ពន្យារពេល​ប័ណ្ណស្នាក់​នៅបណ្តោះអា​សន្នមុន​ថ្ងៃផុត​កំណត់ ​ថ្ងៃទី៣០ ​ខែមិថុនា ​ឆ្នាំ២០១៥ ​បានបន្ត​ស្នាក់នៅរហូត​ដល់ខែមិនា​ ឆ្នាំ២០១៦ ​ដើម្បីបំពេញបែ​បបទក្លា​យជាពលក​រស្របច្បា​ប់។
ក្នុង​ឱកាសនោះ ​ឯកឧត្តមឧបនា​យករដ្ឋ​មន្ត្រី បា​នលើកបញ្ហា​ពលករ​ខ្មែរយើងដែ​លធ្វើការលើ​ទូកនេសាទ​ថៃ ហើយ​ត្រូវបានថៅ​កែថៃធ្វើបាប​ ហើយពល​ករទាំង​នោះសុទ្ធតែជា​ពលករមិ​នស្របច្បា​ប់។ ទាំងនា​យករដ្ឋម​ន្ត្រីថៃ ​ទាំងរដ្ឋម​ន្ត្រីការបរ​ទេសថៃ បានសំ​ណូមពរ​ឲ្យកម្ពុជា​ធ្វើយ៉ាងណាឲ្យ​ពលករតាម​ទូកនេសា​ទជាពលក​រស្របច្បាប់ ​ដើម្បីជៀសវា​ងការ​រំលោភ​បំពានរបស់​ថៅកែ​ទូកនេសាទ​មកលើ​ពលក​រខ្មែរ។ ​ឯកឧត្តម​ឧបនាយ​ករដ្ឋម​ន្រ្តី បានស​ន្យាថានឹង​ធ្វើការងារ​នេះជាមួយក្រ​សួងការ​ងារកម្ពុជា ​ហើយសព្វ​ថ្ងៃនេះ ​ពលករ​ដែលក្រសួ​ងការបរ​ទេស ​និងសហ​ប្រតិបត្តិការ​អន្តរជាតិ ​បានសុំ​ទិដ្ឋាការឲ្យ​ទៅធ្វើការ​នៅប្រទេស​ថៃជាពល​ករស្រប​ច្បាប់ មាន​ចំនួនជិ​ត២០.០០០​នាក់ហើយ។​ ទន្ទឹម​នឹងនេះ ​ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី ​បានស្នើ​នាយករដ្ឋ​មន្ត្រីថៃ ​និងរដ្ឋមន្ត្រីការ​បរទេសថៃ​ ធ្វើយ៉ាងណា​កុំឲ្យថៅកែទូ​កនេសាទ​ថៃទទួល​ពលក​រមិនស្របច្បា​ប់ទៀត។​
ក្នុងឱកាស​នោះដែរ​ រដ្ឋមន្ត្រី​វប្បធម៌នៃ​ប្រទេស​ទាំងពីរ​ ក៏បានចុះ​ហត្ថលេខា​លើកិច្ចព្រ​មព្រៀង​សី្តពីកា​រប្រគល់ ​- ទទួល​វត្ថុបុរាណខ្មែ​រចំនួន១​៦ដុំ ដែ​លរាជរ​ដ្ឋាភិបាល​ថៃបានឯក​ភាពជូន​មកកម្ពុជា​វិញ ​ក្រោយពីការ​ចរចាដ៏ស្វិ​តស្វាញ​របស់ក្រសួ​ងការប​រទេស និង​សហប្រតិ​បត្តិការ​អន្តរជាតិ។​
ក្នុងឱកាស​នៃការចរ​ចារផ្លូវការ​ជាមួយរដ្ឋមន្ត្រីការ​បរទេសថៃ​ ឯកឧត្តមឧ​បនាយក​រដ្ឋមន្រ្តី ហោ ​ណាំហុង ​ ក៏បានស្នើ​ឲ្យរដ្ឋាភិ​បាលថៃអនុញ្ញាត​ឲ្យអ្នកជំនាញក​ម្ពុជា ​ទៅពិនិត្យ​មើលវត្ថុ​បុរាណចំ​នួន២០​ដុំផ្សេង​ទៀតដែលស​ព្វថ្ងៃរដ្ឋាភិ​បាលថៃរ​ក្សាទុកនៅ​ទីក្រុងបាង​កក ក្នុងគោល​បំណងស្នើ​ឲ្យភាគី​ថៃប្រគល់​វត្ថុបុរាណ​ដែលជារប​ស់ខ្មែរមក​កម្ពុជាវិញ។​
ក្នុងឱ​កាសនៃកា​រចរ​ចានេះដែរ ​ភាគីទាំង​ពីរបាន​ពិភាក្សាស្តី​ពីបើក​ច្រកស្ទឹ​ងបត់ - បា​នណងអៀ​ន ថ្មី​មួយរវាងក​ម្ពុជា ​- ថៃ ​ដើម្បីសំរួល​ការដឹក​ទំនិញរវាង​ប្រទេសទាំង​ពីរ ដោយទុក​ច្រកប៉ោយ​ប៉ែតសំ​រាប់តែ​ ទេសចរណ៍។ ​ការងារច្រក​ស្ទឹងបត់ ​- បានណ​ងអៀន បានទៅ​មុខរលូន ​ហើយសង្ឃឹម​ថានឹងបានសំ​រេចនៅពេ​លឆាប់ខាង​មុខនេះ។

​នាពេលនោះ​ដែរ ​ឯកឧត្តមឧ​បនាយករ​ដ្ឋមន្រ្តី ​បានលើក​ឡើងអំពីការ​បង្កើត ​តំបន់សេ​ដ្ឋកិច្ចពិសេ​សនៅខេ​ត្តកោះកុង​ និងនៅប៉ោ​យប៉ែត ​ដើម្បីជំរុញ​ការអភិ​វឌ្ឍន៍សេដ្ឋ​កិច្ចរបស់​កម្ពុជា ក៏​ដូចជារ​បស់ ថៃ​ដែរ។​ ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី​ និងរដ្ឋម​ន្ត្រីការបរ​ទេសថៃ ក៏បាន​ឯកភាព​បើកច្រ​កអន្តរ​ជាតិអានសេះ ​(ខេត្តព្រះវិហារ)​ - អានម៉ា​ (ខេត្តអ៊ុ​ប៊ុនរាជធា​នី) ដើម្បីសំ​រួលការប្រ​កបរបរ​ និងជំនួញជួ​ញដូរសំដៅ​លើក កំព​ស់ជីវភាព​ប្រជាជន​ក្នុងតំបន់​នោះ៕​




No comments:

Post a Comment