Friday, April 09, 2021

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ រដ្ឋាភិបាលប្តេជ្ញាចិត្តរក្សាភាពជាម្ចាស់ការលើការងារចម្បងជាអាទិភាពចំនួន២ នៅឆ្នាំ២០២១

 លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងសារលិខិតផ្ញើជូនជនរួមជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បានបញ្ជាក់ថា ទោះបីកម្ពុជាកំពុងជួបវិបត្តិរាតជំងឺកូវីដ -១៩ក្តី តែរាជរដ្ឋាភិបាលប្តេជ្ញាចិត្ត ក្នុងការរក្សាភាពម្ចាស់ការលើការងារជាអាទិភាពចម្បងចំនួន២ គឺទី១៖ ការរក្សាសន្តិភាព និងស្ថិរភាពនយោបាយ និងទី២៖ ការក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចឱ្យបានល្អប្រសើរ នៅឆ្នាំ២០២១នេះ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងដូច្នេះថា៖ «ឆ្លៀតក្នុងឱកាសនេះដែរ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលនៅឆ្នាំថ្មី ២០២១នេះ ក្នុងការរក្សាភាពម្ចាស់ការលើការងារជាអាទិភាពចម្បងចំនួន២ គឺទី១៖ ការរក្សាសន្តិភាព និងស្ថិរភាពនយោបាយ និងទី២៖ ការក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចឱ្យបានល្អប្រសើរ និងបន្តជំរុញអនុវត្តយ៉ាងម៉ឺងម៉ាត់ភារកិច្ចដែលបានដាក់ចេញ ដើម្បីអភិវឌ្ឍជាតិ និងភាពសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា ជៀសផុតពីជំងឺឆ្លងកាចសាហាវកូវីដ-១៩ ដែលបាននឹងកំពុងយាយីដល់សុខមាលភាពរបស់ប្រជាជន»៕

សូមអានសារលិខិតដូចខាងក្រោម៖












No comments:

Post a Comment