Saturday, April 10, 2021

លោកទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញពិនិត្យ និងសួរសុខទុក្ខលោកគ្រូ អ្នកគ្រូពេទ្យ កងទ័ព និងបងប្អូនយុវជនស្ម័គ្រចិត្ត ធ្វើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

 ពោធិ៍សាត់៖ នារសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០២១ លោកនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួល បន្ទុកបេសកកម្មពិសេសអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា និង លោក ម៉ក់ រ៉ា ប្រធាន ក្រុម ប្រឹក្សា ខេត្ត និង លោក អុឹង គឹម លាង អភិបាល រង ខេត្ត តំណាង លោក ម៉ៅ ធនិន អភិបាល នៃ គណៈ អភិបាល ខេត្ត ពោធិ៍សាត់ បានអញ្ជើញពិនិត្យ និងសួរសុខទុក្ខលោកគ្រូ អ្នកគ្រូពេទ្យ កងទ័ព និងបងប្អូនយុវជនស្ម័គ្រចិត្ត ធ្វើការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ និងសួរសុខទុក្ខអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី ដែលកំពុងរង់ចាំទទួលការការវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ នៅសាលាខេត្តពោធិ៍សាត់។

ក្នុង ការ ចុះ ពិនិត្យ នេះ ក៏ មាន ការ អញ្ញើញ ចូលរួម ពី ប្រតិភូ អមដំណើរ លោក ទេសរដ្ឋមន្រ្តី លោក ស្នងការ ខេត្ត លោក នាយក នាយក រង រដ្ឋបាល សាលា ខេត្ត និង លោក ប្រធាន មន្ទីរ សុខាភិបាល ខេត្ត ផង ដែរ ៕






No comments:

Post a Comment