Saturday, April 10, 2021

លោកអភិបាលរងខេត្តឧត្តរមានជ័យ ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគជូនកងកម្លាំងឈរជើងប្រចាំការនៅព្រំប្រទល់ខេត្តឧត្តរមានជ័យ និងព្រះវិហារ

 ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១ លោក ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងលោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារខេត្តអញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគជូនកងកម្លាំងឈរជើងប្រចាំការនៅព្រំប្រទល់ខេត្តឧត្តរមានជ័យនិងព្រះវិហារចំណុចអូរទឹកខៀវ ស្ថិតក្នុងឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោក ប្រធានមន្ទីររ៉ែ និងថាមល អភិបាល អភិបាលរងស្រុក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរព័ត៌មាន មន្រ្តីរាជការ។

ដោយអនុវត្តតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពី ការហាមឃាត់ ការធ្វើដំណើរ និងការបិទរមនីយដ្ឋានទេសចរណ៍ទូទាំងប្រទេស ជាបណ្ដោះអាសន្នដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងកំឡុងពេលឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខែ្មរ។

សម្ភារៈដែលបាននាំយកទៅនាឱកាសនោះ រួមមានៈ អង្ករ៤0គ.ក ទឹកក្រូចដបធំ1កេស ត្រីខ10យួរ ទឹកសុទ្ធ១៥ឡូ ម៉ាស់៥ប្រអប់ ជែល លាងដៃ៣ដប និងថវិកា៦០ម៉ឺនរៀល។

បន្ទាប់មក លោក និងក្រុមការងារ បានបន្តនាំយកអំណោយជូនដល់គ្រួសារក្រីក្រ មានជំងឺ និងគ្រួសាររងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្រ្តាក់របើកដំបូលផ្ទះ ចំនួន៦គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបាន អង្ករ២០គក ទឹកត្រី១យួរ ត្រីខ១យួរ ទឹកសុទ្ធ២យួរ និងថវិកា១៤ម៉ឺនរៀល។ ដោយឡែកគ្រួសាររងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្រ្តាក់របើកដំបូលផ្ទះ ទទួលបាន១លាន២២ម៉ឺនរៀល និងគ្រួសារសមាជិកក្រុមប្រឹក្សាឃុំទំនប់ដាច់ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ ទទួលបានថវិកា១លាន២០ម៉ឺនរៀល។

ឆ្លៀតក្នុងឱកាសចុះសួរសុខទុក្ខនេះផងដែរ លោកប្រធានក្រុមការងារ ក៏បានមានមតិសំណេះសំណាលសួរសុខទុក្ខ និងអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តន៍តាមវិធានការណែនាំរបស់ប្រមុខរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ឆ្លងចូលនៅក្នុងសហគមន៍របស់ខ្លួន៕





No comments:

Post a Comment