យោងតាមទំព័រហ្វេសប៊ុករបស់សម្តេចតេជោ
ហ៊ុន សែន ដែលមានឈ្មោះថា Samdech
Hun Sen, Cambodian Prime Minister ផ្សាយនៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥នេះ បានឲ្យដឹងថា បន្ទាប់ពីបានដឹកនាំប្រតិភូដល់ទីក្រុងបាងកកប្រទេសថៃ សម្តេចតេជោ
ហ៊ុន សែន និងប្រតិភូអមដំណើរត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅពីសំណាក់
រាជរដ្ឋាភិបាលថៃ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
និងឯកឧត្តមឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូចា និងធ្វើជាសហប្រធានកិច្ចប្រជុំគណៈរដ្ឋមន្រ្តីចំរុះកម្ពុជា-ថៃលើកទី២ ដើម្បីពិនិត្យបញ្ហានយោបាយ និងសន្តិសុខ សេដ្ឋកិច្ច សង្គមកិច្ច
វប្បធម៌ និងអបរំ និងធ្វើជាអធិបតីផងដែរ ក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួនដូចជា ១-សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តីចំរុះ
កម្ពុជា-ថៃលើកទី២,២-អនុស្សារណៈនៃការយោគយល់គ្នា
ស្តីពីការអភិវឌ្ឍច្រកទ្វារអន្តរជាតិស្ទឹងបត់-ណងអៀន,៣-អនុស្សារណៈនៃការយោគយល់
ស្តីពីកិច្ចសហប្រតិបត្តិការវិស័យការងារ,៤-កិច្ចព្រមព្រៀង ស្តីពីការប្រើប្រាស់កំលាំងពលករនិង៥-កិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាធុរៈកិច្ចកម្ពុជា-ថៃ និងក្រុមប្រឹក្សាធុរៈកិច្ចថៃ-កម្ពុជា។
ក្នុងឱកាស់នោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏នឹងជួបជាមួយសហគមន៏ធុរៈកិច្ចថៃផងដែរ៕
No comments:
Post a Comment