Friday, December 18, 2015

ឯកឧត្តមបណ្ឌិតសភាចារ្យសុខអានបើកការប្រកួតកីឡាប៉េតង់ជើងឯកអាស៊ីលើកទី១៩

ព្រះរាជាណា​ចក្រកម្ពុជាបាននៅ​ព្រឹកថ្ងៃទី១៧ធ្នូឆ្នាំ២០១៥បើកធ្វើ​ជាម្ចាស់ផ្ទះនៃកម្មវីធីប្រ​កួតកីឡាប៉េតង់​ជើងឯកអាស៊ី​លើកទី១៩ក្រោមអធិ​បតីភាពឯកឧត្តមបណ្ឌិ​តសភាចា​រ្យសុខអានឧបនាយករដ្ឋមន្រី្ត​រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីកា​រគណៈរដ្ឋមន្ត្រី។ថ្លែងបើក​កម្មវិធីប្រកួតរយៈពេល៣ថ្ងៃដែលប្រារព្ធ​ធ្វើឡើងនៅពុកី​ឡាដ្ឋានជាតិអូឡាំពិកឯ​កឧត្តមបណ្ឌិតសភា​ចារ្យសុខអានដែលជា​ប្រធានសហពន្ធ័កីឡាប៉េតង់​កម្ពុជាផងដែរបានមានប្រ​សាសន៍ឲ្យដឹងថា៖នេះ​ជាលើកទី២ ហើយ ដែលព្រះរាជា​ណាចក្រកម្ពុជាមានកិត្តិយសធ្វើ​ជាម្ចាស់ផ្ទះរៀបចំការប្រ​កួតកីឡាប៉េតង់ជើងឯ​កអាស៊ី ដែលលើកនេះមា​ន១២ប្រទេសចូលរួ​ម បន្ទាប់ពីការប្រកួ​តកីឡាប៉េតង់ជាលក្ខណៈ​អន្តរជាតិផ្សេងៗ។
ឯកឧត្តមប​ណ្ឌិតសភាចារ្យសុខអានបា​នបញ្ជាក់ថា៖ព្រឹត្តិកា​រណ៍ទាំងនេះ សបញ្ជាក់ឱ្យឃើញ​កាន់តែច្បា​ស់ពីការយកចិត្តទុកដាក់រ​បស់រាជរដ្ឋាភិបា​លកម្ពុជា ក្នុងការគាំ​ទ្រនិងការលើកស្ទួយវិស័យកីឡា ជាពិសេ​សកីឡាប៉េតង់ ដែលកំពុ​ងតែមានប្រជាប្រិយភា​ពទាំងក្នុង​ប្រទេស ក្នុងតំបន់ និងលើពិភ​ពលោក។កិច្ចខិតខំប្រឹ​ងប្រែងទាំងនេះ បានធ្វើ​ឱ្យកីឡាប៉េតង់ ក្លា​យជាប្រភេទកីឡាដែល​កម្ពុជាមានសក្តានុព​លខ្ពស់ ហើយកីឡាករ កី​ឡាការិនីកម្ពុជាបាននិងកំពុង​ឈរក្នុងចំណា​ត់ថ្នាក់នាំមុខ ដោយនាំមេដៃជូ​នជាតិមាតុភូមិជា​បន្តបន្ទាប់នា​ពេលកន្លងមក។
ជាមួយនិងកា​រសម្តែងសេច​ក្តីសោមនស្សរីករាយ​ដែលបានអញ្ជើ​ញចូលរួម ក្នុងពិធី​បើក «ការប្រកួតកីឡា​ប៉េតង់ជើងឯកអា​ស៊ីលើកទី១៩» នៅលើទឹក​ដីនៃព្រះរាជាណាច​ក្រកម្ពុជានិ​ងថ្លែងអំណរគុណ​ចំពោះក្រុមហ៊ុ​នជាតិនិងអន្តរជាតិ ដែលបាន​ជួយឧបត្ថម្ភជាសម្ភា​រៈបរិក្ខារ ខោអាវ ប៊ូល និងឧប​ករណ៍សម្រាប់រៀបចំ​ការប្រកួត ឯកឧត្តមបណ្ឌិ​តសភាចារ្យសុ​ខអានបានមានប្រសា​សន៍ថា៖កម្ពុជាមានមោ​ទនភាពយ៉ាងខ្លាំងដែលវី​រកីឡាការិនី លោកស្រី កែ ឡេង កីឡាការិនីប៉េតង់ដ៏​ឆ្នើមរបស់កម្ពុជា ដណ្ដើមបាន​មេដាយមាសវិញ្ញាសារវាយ​យកពិន្ទុផ្នែក​នារីពីការប្រកួតកីឡាប៉េ​តង់ពិភពលោកលើកទី១៥ នៅឆ្នាំ២០១៥ ដែល​បន្តរក្សាបាននូវដំណែងជើ​ងឯកពិភពលោក​កាលពីឆ្នាំ២០១៣ ហើយ​កីឡាករយុវជន មួង ទិត្យម៉ា​ណែត ក៏ដណ្ដើ​មបានមេដាយមា​សជើងឯកអា​ស៊ីកាលពីឆ្នាំ​២០១៤ ផងដែរ។ លទ្ធផល​នេះ ស្ដែងចេញពីកិច្ច​ខិតខំប្រឹងប្រែ​ងផ្ទាល់រប​ស់កីឡាករ កីឡាការិនី គ្រូបង្វឹក​សហព័ន្ធកីឡា និងការ​ឧបត្ថម្ភគាំទ្រពីវិស័យឯកជន ជាពិសេស ការយកចិត្តទុក​ដាក់ខ្ពស់ និងការគាំទ្រយ៉ាងពេ​ញទំហឹង​ចំពោះកីឡាប៉េតង់ ក៏ដូចជា​វិស័យកីឡាពីសំណា​ក់សម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នា​យករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រកម្ពុជា។ សូមបញ្ជាក់ថា​ព្រះរាជាណាចក្រកម្ពុជាបានធ្វើ​ជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡា​ប៉េតង់ជើងឯកអា​ស៊ីអាគ្នេយ៍លើកទី២ នៅឆ្នាំ២០១៥ ការប្រកួ​តកីឡាប៉េតង់ជើ​ងឯក Pan-Pacific នៅឆ្នាំ​២០០៧ និងការប្រកួ​តកីឡាប៉េតង់​ជើងឯកអាស៊ីលើកទី​៥កាលពីឆ្នាំ២០០១។ ក្រៅពីការទ​ទួលរៀបចំការប្រកួត​ជាលក្ខណៈអន្តរជាតិសហ​ពន្ធ័កីឡាប៉េតង់កម្ពុជាក៏បានរៀបចំក៏មានកា​ររៀបចំការប្រកួតផ្លាស់ប្ដូរបច្ចេ​កទេសនិងដណ្ដើម​ពានរង្វាន់ថ្នាក់ជាតិ ជាច្រើនផងដែរ ជាអា​ទិ៍ ការប្រកួតកីឡាប៉េតង់ដណ្ដើមពា​នរង្វាន់សម្តេចក្រឡាហោ​ម ស ខេង ឧបនាយ​ករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួ​ងមហាផ្ទៃ និងជាប្រធាន​កិត្តិយសសហព័ន្ធ កា​រប្រកួតកីឡាប៉េតង់ដណ្ដើ​មពានរង្វាន់របស់ឯកឧត្តមបណ្ឌិតសុខអាន។ កា​រប្រកួតអបអរ​សាទរទិវាប្រទេសនិយាយភាសាបា​រាំង(Francophonie) និងការ​ប្រកួតប៉េតង់មិត្តភាព​ផ្សេងៗទៀត។
ឯកឧត្ត​មស៊ានបូរ៉ាតរដ្ឋលេ​ខាធិការក្រសួងអប់រំ​យុវជននិងកីឡាបានឲ្យ​ដឹងថា៖«ការប្រ​កួតកីឡាប៉េ​តង់ជើង ឯកអាស៊ី​លើកទី១៩»មាន១២ប្រទេសចូលរួម​មាន៖ប្រទេសជ​ប៉ុន,ប្រទេសចិនតៃវ៉ាន់,ប្រទេសសឹ​ង្ហបុរី,ប្រទេសថៃ, ប្រទេស​វៀតណាម, ប្រទេសឡាវ, ប្រទេសព្រុ​យណេ, ប្រទេសឥណ្ឌូ​ណេស៊ី, ប្រទេស​ឥណ្ឌា,ប្រទេសម៉ុង​ហ្គោលី, ប្រទេសម៉ា​ឡេស៊ី និងព្រះរា​ជាណាចក្រកម្ពុជា​ដោយមានកីឡាករកី​ឡាការិនីសរុបចំ​នួន១៩​០នាក់។

No comments:

Post a Comment