Thursday, August 10, 2017

ក្រសួងអប់រំ កែលម្អការ​អប់រំ​កម្រិតមធ្យមសិក្សានៅតាមសាលាគោលដៅ១០០ ទូទាំងប្រទេស

នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ នៅសាលប្រជុំអគាររដ្ឋបាល នៃក្រសួងអប់រំ យុវជន និងកីឡា មានប្រារព្ធពិធីផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តជាផ្លូវការគម្រោងកែលម្អការអប់រំមធ្យមសិក្សា ក្រោមអធិបតីភាព លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយ តំណាង​ធនាគារពិភពលោក និងដៃគូអភិវឌ្ឍ លោក លោកស្រីប្រធាន អនុប្រធានអង្គ​ភាពថ្នាក់​កណ្ដាល ប្រធាន អនុប្រធានមន្ទីររាជធានីខេត្ត និងមន្ត្រីពាក់ព័ន្ធទាំងអស់។

សូមជម្រាបផងដែរថា គម្រោងនេះតម្រូវឱ្យមានការអភិវឌ្ឍ​ក្របខ័ណ្ឌការងារគុណ​ភាពប្រកបដោយ​ប្រសិទ្ធភាព ដែលផ្ដល់ដល់អ្នកសិក្សា មាតាបិតាសិស្ស សហគមន៍ គ្រូបង្រៀន និងអ្នកគ្រប់គ្រងនៅថ្នាក់ជាតិ ថ្នាក់មន្ទីរ ថ្នាក់ក្រុង ស្រុក ខណ្ឌ និងសាលារៀន នូវសូចនាករបំពេញការងារច្បាស់លាស់ ដែលអាចពិនិត្យតាមដានវាស់វែង និងធ្វើរបាយការណ៍បាន តាមស្តង់ដារសាលារៀនមានប្រសិទ្ធភាព។ ដើម្បីពង្រឹងតម្រូវការកែលម្អការសិក្សារបស់សិស្សនៅកម្រិតមធ្យមសិក្សាបឋមភូមិ នៅតាម​សាលា​រៀន​គោលដៅ១០០ នៅទូទាំងប្រទេស ដោយផ្ដោតជាពិសេសការគ្រប់គ្រង​ដែលមាន​មូលដ្ឋាន​​នៅសាលារៀន៕




No comments:

Post a Comment