Thursday, August 10, 2017

អភិបាលខេត្តកំពង់ចាម ទុករយៈពេលមួយអាទិត្យ សម្រាប់មេឃុំជើងព្រៃ ជួសជុលសងការខូតខាតផ្លូវឡើងវិញ

ទាក់ទងនឹងបញ្ហាលោក វ៉ែន សំអុល​ មេឃុំជើងព្រៃ ដែលជាមេឃុំជាប់ឆ្នោតថ្មី បានបញ្ជាឱ្យអេស្កាវ៉ាទ័រកាប់ប្រឡាយទឹក លើចិញ្ចើមផ្លូវលំរបស់គម្រោងបឹងទនេ្លសាបឆ្នាំ ២០១៥​ ស្ថិតនៅភូមិត្រយ៉ងពង​ ឃុំជើងព្រៃ​ ស្រុកបាធាយ អស់ប្រវែង​ ៤០០ម៉ែត្រ ខូចខាតទាំងស្រុង​ ដែលជាគ​ម្រោង​របស់ ADB នោះ ថ្លែងកាលពីព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំសាមញ្ញក្រុម​ប្រឹក្សាខេត្តកំពង់ចាមលើកទី៣៩ អាណត្តិទី ២ លោក គួច ចំរើន អភិបាលនៃគណៈអភិបា​លខេត្ត កំពង់ចាម បានលើកឡើងថា ទុករយៈពេលមួយអាទិត្យ សម្រាប់លោកមេឃុំ វ៉ែន សំអុល ជួសជុលផ្លូវនេះឱ្យដូច ដើមឡើងវិញ បើពុំដូច្នោះទេ នឹងធ្វើទៅតាមផ្លូវច្បាប់ ហើយកុំនិ​យាយថាព្រោះជារឿងនយោបាយ ព្រោះនេះគឺការបំផ្លាញ ជាក់ស្តែងលើទ្រព្យសម្បត្តិសាធារណៈ និងផលប្រយោជន៍សាធារណៈ។

គួរបញ្ជាក់ថា ផ្លូវដីស មាត់ប្រឡាយនៃគម្រោងរបស់ដៃគូអភិវឌ្ឍដែលមានឈ្មោះថា គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប ក្រោមជំនួយថវិការបស់ធនាគារអភិវឌ្ឍអា​ស៊ី ADB ស្ថិតក្នុងឃុំជើងព្រៃ ស្រុកបាធាយ ដែលចំណាយថវិកាអស់ជាង ២ម៉ឺនដុល្លារអាមេរិក ត្រូវបានលោក វ៉ែន សំអុល មេឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម មកពីគណបក្សសង្គ្រោះ​​ជាតិ យកគ្រឿងចក្រជីកកាប់បំផ្លាញក្នុងមួយពព្រិចភ្នែក៕





No comments:

Post a Comment