Thursday, August 10, 2017

គ្មានការបង្ខិតបង្ខំនិស្សិតខ្មែរនៅជប៉ុន ឱ្យចូលរួមសំណេះសំណាលជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទេ

គណៈកម្មការសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន បានបញ្ជាក់ថាជំនួបរវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងនិស្សិតនៅជប៉ុន កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧ នៅក្នុងទីក្រុងតូក្យូកន្លងទៅនេះ ធ្វើឡើងតាមរយៈការចុះឈ្មោះតាម online  ប្រកបដោយតម្លាភាព និងគ្មានការបញ្ចុះបញ្ចូល គម្រាមកំហែង ឬបង្ខិតបង្ខំ និស្សិតណាម្នាក់នៅក្នុងជំនួបខាងលើនោះឡើយ។

សមាគមនិស្សិតខ្មែរនៅជប៉ុន ក៏បានសម្តែងការសោកស្តាយផងដែរចំពោះគណនីហ្វេសប៊ុកឈ្មោះ «Chham Chhany» និង «សុវណ្ណភូមិខ្មែរ» ដែលបានបង្ហោះផ្សាយប្រាសចាកពីការពិតដោយចោទថាការចូលរួមនេះមានការបង្ខិតបង្ខំទៅវិញ ដែលធ្វើឱ្យប៉ះពាល់ដល់ភាពត្រឹមត្រូវ និងសច្ចភាពរបស់សមាគម៕


No comments:

Post a Comment