Thursday, August 10, 2017

រដ្ឋមន្ត្រីក្រសួងបរិស្ថាននឹងជួយជនជាតិសួយប្រែក្លាយសហគមន៍ទេទឹកពុះ ទៅជាតំបន់ទេសចរណ៍

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ បានជួបជាមួយសហគមន៍តំបន់ការពារធម្មជាតិកោរដូនតីទេទឹកពុះ នៅទីស្តីការក្រសួង ដើម្បីជួយកំណត់ព្រំដីសហគមន៍ និងអភិវឌ្ឍន៍ទៅជាតំបន់ទេសចរណ៍ធម្មជាតិជូនពលរដ្ឋសហគមន៍ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោក សាយ សំអាល់ បានសន្យានឹងជំរុញឱ្យក្រុមហ៊ុនដែលចង់វិនិយោគនៅតំបន់ធម្មជាតិទេទឹកពុះ សាងសង់ស្តូបតំណាងជនជាតិសួយ ដែលជាម្ចាស់ស្រុក ទីកន្លែងគោរពសក្ការៈ និងទីផ្សារបន្លែធម្មជាតិសម្រាប់ភ្ញៀវទេសចរ ដែលមកលេងកម្សាន្ត។ ការកម្សាន្តនេះ នឹងជួយឱ្យប្រជាពលរដ្ឋនៅសហគមន៍បានទទួលប្រាក់កម្រៃដែលជាចំណូលសម្រាប់អភិវឌ្ឍន៍គ្រួសារ។
ដោយឡែកតំណាងសហគមន៍ លោកស្រី វ៉ែន សាមីន បានថ្លែងអំណរគុណ រដ្ឋមន្ត្រីដែលជួយកំណត់ព្រំដីសហគមន៍ជូនសហគមន៍ជនជាតិសួយ និងកសាងរូបសំណាក់ជនជាតិ រួមទាំងទីផ្សារបន្លែធម្មជាតិរបស់សហគមន៍ ហើយជាពិសេសការបង្កើតតំបន់ទេទឹកពុះទៅជាតំបន់ទេសចរណ៍ធម្មជាតិ។
សូមរំលឹកផងដែរថា តំបន់សហគមន៍ការពារធម្មជាតិទេទឹកពុះ ស្ថិតក្នុងភូមិសាស្ត្រស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ៕



No comments:

Post a Comment