Thursday, August 10, 2017

គ្រួសាររងគ្រោះដោយសារខ្យល់កន្ទ្រាក់​ ៣គ្រួសារ ​ទទួល​អំណោយ​ពីកាកបាទ​ក្រហមកម្ពុជា​ខេត្តឧត្តរមានជ័យ​

កាលពីរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ សាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ ដឹកនាំដោយលោក សរ សៀងហៀង នាយកសាខា រួមជាមួយនឹងសមាជិក សមាជិកា គណៈកម្មាធិការសាខា និងអនុសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ទ្រាក់ (របើកដំបូល និងរលំផ្ទះទាំងស្រុង) ចំនួន៣គ្រួសារ ស្ថិតនៅភូមិត្រពាំងត្រាវ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ក្នុងឱកាសនោះ លោក សរ សៀងហៀង បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល តែងតែគិតគូសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រដែលមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ គ្រប់ប្រភេទ ជាពិសេសជនរងគ្រោះដោយសារខ្យល់កន្ត្រាក់ដោយមិនប្រកាន់ វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

អំណោយដែលបានផ្ដល់ជូនរួមមាន៖ អង្ករ៥០គីឡូក្រាម ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ ៦ដប មី១កេស មុង១ ភួយ១ ក្រមា១ និងសារុង១ផងដែរ៕





No comments:

Post a Comment