នៅទីបំផុត ការពិតដែលមិនអាចប្រកែកបាន ត្រូវបានលាតត្រដាង គឺ ចៅសង្កាត់ស្រីទើបនឹងជាប់ឆ្នោតថ្មី ដែលពូកែបង្កើតភាពភ្ញាក់ផ្អើលតាមរយៈសកម្មភាពមិនស្គាល់ពីកិច្ចការរដ្ឋបាលថ្នាក់ក្រោមជាតិ និងចូលចិត្តបង្ហោះព័ត៌មានធ្វើហាក់ដូចជាជួយឈឺឆ្អាលពលរដ្ឋក្នុងសង្កាត់ ក្នុងគោលបំណងចង់បង្ហាញថា ខ្លួនអស្ចារ្យនោះ ឥឡូវសារជាតិពិលពុលរបស់ចៅសង្កាត់ស្រីនៃបក្សសង្គ្រោះជាតិម្នាក់នេះ ត្រូវបានគេដឹងជាទូទៅហើយ គឺ នាង រ៉ូហ្សិតនេះ ជាស្រីដណ្តើមប្តីរបស់គេពិតប្រាកដមែន។
អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន ដែលបានដឹង និងស្គាល់ស៊ីជម្រៅពីបញ្ហាផ្ទៃក្នុងនៃគ្រួសាររបស់លោក ថាច់ សីហា អនិកជនខ្មែរនៅសហរដ្ឋអាមេរិក បច្ចុប្បន្នជាប្រុសស្នេហ៍របស់ នាងរ៉ូហ្សិត បានហៅនាងរ៉ូហ្សិត ថា ជាស្រីពិសពុលដណ្តើមប្តីគេ។ ម្ចាស់គណនីហ្វេសប៊ុករូបនេះ បានសរសេរថា អនិកជននៅសហរដ្ឋអាមេរិកដែលមានឈ្មោះ ថាច់ សីហា គឺធ្លាប់មានប្រពន្ធ និងកូនពីរនាក់ ប៉ុន្តែជននេះ កន្លងមកជាមនុស្សឆេវឆាវ និងចូលចិត្តការសប្បាយភ្លើតភ្លើន ហើយច្រើនតែទាក់ទងជាមួយមន្ត្រីក្នុងបក្សប្រឆាំង ជាពិសេសមានការទំនាក់ទំនងខ្លះៗជាមួយលោក សោរ ចាន់ដេត ដែលជាក្រុមការងាររបស់គណបក្សសង្គ្រោះជាតិ។
ម្ចាស់ហ្វេសប៊ុក បានបន្តថា ប្រពន្ធដើមរបស់លោក ថាច់ សីហា បានបង្ខំចិត្តស៊ីញ៉េលើលិខិតលែងលះ ដោយសារតែរងនូវការវាយដំពីសំណាក់ប្តីរបស់នាង គឺលោក ថាច់ សីហា នេះឯង! ហើយការ លែងលះនេះដែរ ប្រពន្ធដើមនាងបានបាត់កូនទាំងពីរ និងទ្រព្យសម្បត្តិមួយចំនួនធំ ដោយសារការបង្ខិតបង្ខំអោយស៊ីញ៉េប្រគល់ដោយប្តីតិរច្ឆាន ដែលកំពុងឈ្លក់វង្វេងជាមួយស្រីថោកទាប ពិសពុល ស៊ីន ចាន់ពៅរ៉ូហ្សិត ដែលគេដឹងថា ជាស្រីសំបូរប្រុសឈ្មោលចេញចូលច្រើន។
ចំណែកម្ចាស់ហ្វេសប៊ុកនេះ បានសរសេរ និងបង្ហោះផ្សាយថា បើសិនម្តាយបង្កើតបានឃើញរូបភាពទាំងអស់នេះ មិនដឹងគ្នាក្អួតឈាមយ៉ាងណាទេ? គឺបាត់ទាំងប្តី និងកូនសម្លាញ់ទាំងពីរនាក់ដែលធ្លាប់ឱបនឹងទ្រូង។ នាងបានបន្ថែមថា ចិត្តមនុស្សស្រីដូចគ្នា ហឺ! អាណិតតែក្មេងគ្នាមិនដឹងអី ឳពុកសុខចិត្តបោះបង់ម្តាយបង្កើតរបស់ក្មេងទាំងពីរនេះ ដោយសារតែស្រីម្នាក់។
ចំណែកម្ចាស់ហ្វេសប៊ុកនេះ បានសរសេរ និងបង្ហោះផ្សាយថា បើសិនម្តាយបង្កើតបានឃើញរូបភាពទាំងអស់នេះ មិនដឹងគ្នាក្អួតឈាមយ៉ាងណាទេ? គឺបាត់ទាំងប្តី និងកូនសម្លាញ់ទាំងពីរនាក់ដែលធ្លាប់ឱបនឹងទ្រូង។ នាងបានបន្ថែមថា ចិត្តមនុស្សស្រីដូចគ្នា ហឺ! អាណិតតែក្មេងគ្នាមិនដឹងអី ឳពុកសុខចិត្តបោះបង់ម្តាយបង្កើតរបស់ក្មេងទាំងពីរនេះ ដោយសារតែស្រីម្នាក់។
គ្រាន់តែបានឃើញរូបភាព និងសារប៉ុណ្ណោះ គេអាចសន្និដ្ឋានបានខ្លះៗហើយថា ចៅសង្កាត់ស្រីរបស់បក្សសង្គ្រោះជាតិ ជាស្រីប្រភេទណា? ហើយនាងបានម្ញិម៉្ញក់ ធ្វើឬកពារ បែបណាខ្លះ រហូតដល់អនិកជនខ្មែរ លោក ថាច់ សីហា ហ៊ានបោះបង់ចោលប្រពន្ធដើម ងាកមកស្រវ៉ាយកនាងក្រមុំសៅគ្រីម្នាក់នេះ? ពិតជាមិនធម្មតាមែន ! ប៉ុន្តែ សូមបងប្អូន កុំអាលគិតត្រឹមប៉ុណ្នឹងអី ពីព្រោះស្របពេលដែលបុរសរូបនេះ ងាកមកស្រវ៉ាចាប់យកនាង រ៉ូហ្សិត ក៏មានព័ត៌មានបែកធ្លាយផងដែរថា នាងរ៉ូហ្សិត ស្រីសំបូរប្រុសឈ្មោលរូបនេះ ក៏បានទាក់ទងជាមួយលោក សោ ចាន់ដេតផងដែរ និងរហូតដល់អ្នកទាំងពីរដេកនៅជាមួយគ្នាលួចលាក់អស់ពេលជាយូរឆ្នាំមកហើយ។
ហ្វេសប៊ុកឈ្មោះ Nary Lim បានបង្ហោះផ្សាយថា ប្រភពពីសង្គ្រោះជាតិខេត្តបាត់ដំបង បានឲ្យដឹងថា សោ ចាន់ដេត រស់នៅជាមួយ sin rozeth ជាប្តីប្រពន្ធជាង១០ឆ្នាំមកហើយ តែចុងក្រោយនេះ ដើម្បីចង់លាងខ្លួនឲ្យស្អាតស្អំ លោក សោ ចាន់ដេត ដែលជាក្រុមការងារបក្សសង្គ្រោះជាតិខេត្តបន្ទាយមានជ័យ ក៏បានរុញឲ្យនាង sin rozeth ភ្ជាប់ពាក្យជាមួយអនិកជនអាមេរិកឈ្មោះ Seyha Thach ដើម្បីបញ្ជាក់ថា ខ្លួនគ្មានពាក់ព័ន្ធនឹងគ្នា ក្នុងគោលបំណងបំភ័ន្តភ្នែកមហាជន និងក៏ដើម្បីចៀសវាងពាក្យចចាមអារ៉ាម។ ម្ចាស់ហ៊េសប៊ុករូបនេះ បានសរសេរ សោ ចាន់ដេត និងនាង sin rozeth នេះ កំពូលមនុស្សពិលពុល។
បើមើលរូបនេះ ពិធីភ្ជាប់ពាក្យបង្ហាញយ៉ាងច្បាស់ថា មនុស្សរបស់បក្សសង្គ្រោះជាតិ បានប្រព្រឹត្តនូវអំពើស្មោគគ្រោក គឺលោក សោ ចាន់ដេត ធ្លាប់ដេករួមរ័ក្សសប្បាយជាមួយ នាងរ៉ូហ្សិត ឆ្អែតឆ្អន់ហើយ ក៏ដោះដៃ ប្រគល់នាងឲ្យទៅប្តីគេ គឺលោក ថាច់ សីហា ជាអ្នកត្រងជំនួស។ នេះបានចំជាអាវែកមែន! លោក ថាច់ សីហាអើយ លោកថាច់ សីហា! ប្រពន្ធខ្លួនឯងសុខចិត្តលែងលះ បែរមកស្រវ៉ាឱបស្រីដែលធ្លាប់រស់នៅជាមួយប្រុសផ្សេងអស់ជាច្រើនឆ្នាំទៅវិញ។
ការពិតយ៉ាងណានោះ យើងនឹងបន្តតាមដានទាំងអស់គ្នា! ប៉ុន្តែ ខ្លឹមសារទាំងអស់នេះ គឺគ្រាន់តែជាការដែលយើងខ្ញុំបានឃើញនូវការបង្ហោះផ្សព្វផ្សាយតាមវ៉េបសាយ ដែលមានឈ្មោះថា សប្បាយរហូត ( sabayrohot.com) តែប៉ុណ្ណោះ។ ប៉ុន្តែ ប្រហែលអ្វីដែលបានបែកធ្លាយនេះពិត១០០ភាគរយប្រាកដមែនទេដឹង បានជារឿងអាស្រូវនេះ ត្រូវបានគេចែកចាយមួយរយៈមកហើយ មិនឃើញចៅសង្កាត់ស្រីអូរចារនៃបក្សសង្គ្រោះជាតិ ដែលជាស្រីដណ្តើមប្តីគេរូបនេះចេញមុខមកបំភ្លឺសោះឡើយ ឬក៏បាក់មុខដូចពង្រូហើយ?។ ផ្ទុយទៅវិញបែរជាឃើញតែអនិកជនខ្មែរអាមេរិកាំង លោក ថាច់ សីហា ចេញមុខមកការពារស្រីស្នេហ៍ខ្លួន ថា នាងរ៉ូហ្សិត គឺជាស្រីស្អាតស្អំសម្រាប់គាត់ ដូច្នេះហើយ លោក ថាច់ សីហា មិនខ្វល់ជុំវិញការរិះគន់អ្វីទាំងអស់៕
ដោយ៖ នាងសិលា
ដោយ៖ នាងសិលា
No comments:
Post a Comment