Thursday, August 10, 2017

អភិបាលខេត្តកំពង់ចាម ចាត់តាំងក្រុមគ្រូពេទ្យប្រចាំការ ដើម្បីពិនិត្យព្យាបាលជូន​ប្រជា​ពលរដ្ឋ​រងគ្រោះ​ដោយទឹកជំនន់

ដោយមានការយកចិត្តទុកដាក់និងព្រួយបារម្ភពីសុខភាពរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានចាត់​អោយក្រុមគ្រូពេទ្យនៅភូមិសំណាញ់ ឃុំមៀន ស្រុកព្រៃឈរ នៅប្រចាំការដើម្បីពិនិត្យ និង​ព្យាបាល​សុខ​ភាព​ជូន ប្រជាពលរដ្ឋ ។ លោកក៏បានចាត់តាំងក្រុមគ្រូពេទ្យ ប្រចាំការនៅទីទួល​សុវត្តិភាព ដើម្បីពិនិត្យព្យាបាលជូន​ប្រជាពល​រដ្ឋ​រង​គ្រោះ ដោយទឹកជំនន់ ។​

លោក គួច ចំរើន បានឱ្យដឹងថា ក្រុមគ្រូពេទ្យបានពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួន ៣៧នាក់ ស្រី២៦នាក់ មានជំងឺក្អក ផ្តាសាយ និងរាករូស៕




No comments:

Post a Comment