Thursday, August 10, 2017

មន្ទីរសុខាភិបាលខេត្តសៀមរាប បដិសេធព័ត៌មានមិនពិតស្តីពីប្រសិទ្ធភាពនៃការប្រើប្រាស់ប័ណ្ណក្រីក្រ

មន្ទីរសុខាភិបាលខេត្តសៀមរាប បានបញ្ជាក់ថា ប្រជាជនក្រីក្រទាំងអស់ដែលបានប្រើប្រាស់មូលនិធិសមធម៌នៅក្នុងខែកក្កដា ឆ្នាំ២០១៧ មានចំនួន ១៣៨៧ ករណី នៃចំនួនប្រជាជនដែលបានមកទទួលសេវាទាំងអស់ ៥៩៤៦ករណីនៅក្នុងស្រុកបន្ទាយស្រី។
នៅក្នុងលិខិតនោះ ក៏បានបញ្ជាក់ថា មន្ទីរសុខាភិបាលខេត្តសៀមរាប បដិសេធទាំងស្រុងចំពោះព័ត៌មានបទសម្ភាសន៍ជា​មួយប្រជាពលរដ្ឋពីររូបរបស់វិទ្យុបារាំង RFI កាលពីយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ ដែលបានលើកឡើងថា ការផ្តល់សេវាមិនសូវយកចិត្តទុកដាក់ដោយសារតែពួកគាត់មានប័ណ្ណក្រីក្រ។ បន្ទាប់ពីធ្វើការស្រាវជ្រាវហើយ ក្រុមការងារអុ្នកផ្តល់សេវាសុខាភិបាលសាធារណៈ បានបញ្ជាក់ថាពុំមានករណីដូចដែលវិទ្យុបារាំង RFI បានចាក់ផ្សាយនោះឡើយ៕




No comments:

Post a Comment