Thursday, August 10, 2017

សមាជិកក្រុមប្រឹក្សា​ឃុំព្រះពន្លា​ យក​សំបុត្រកំណើត​ជូនដល់​ផ្ទះប្រជាពលរដ្ឋ​

លោកស្រី ទិត រ៉ាន់នី សមាជិកក្រុមប្រឹក្សាឃុំព្រះពន្លា ស្រុកកំពុងរោទិ៍ ខេត្តស្វាយរៀង និងជាប្រធានសកម្មយុវជនគណបក្សប្រជាជនកម្ពុជា ឃុំព្រះពន្លា កំពុងមានការចាប់អារម្មណ៍ និងគោរពស្រលាញ់ពីប្រជាពលរដ្ឋ ព្រោះលោកស្រី មានចរឹតស្លូតបូត រួសរាយរាក់ទាក់ និងដឹងសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាពិសេស នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ លោកស្រីបានជួយសម្រួលផ្នែកសេវារដ្ឋបាល ដូចជាយកសំបុត្រកំណើតជូនដល់កូនចៅប្រជាជននៅក្នុងឃុំ ទើបឆ្លងទន្លេចែកជូនដល់ខ្នងផ្ទះ ក្រោយពីបានធ្វើរួច។
ជាការពិតណាស់ ការដែលប្រជាពលរដ្ឋបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា បានឈ្នះឆ្នោតនោះ គណបក្សមួយនេះ មានលទ្ធភាពកែប្រែនូវអ្វី ដែលជាចំណុចខ្វះខាតជូនប្រជាពលរដ្ឋ ហើយបំពេញបន្ថែមនូវអ្វីដែលមិនទាន់គ្រប់គ្រាន់ចាប់តាំងពីគណបក្សប្រជាជនកាន់អំណាចមក។

គណបក្សប្រជាជនកម្ពុជាជានិម្មិតរូបនៃសន្តិភាព បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា នោះសន្តិភាព និងការអភិវឌ្ឍ នឹងនៅតែកើតមានបន្តទៅមុខទៀតសម្រាប់ប្រទេស និងប្រជាជនកម្ពុជា៕



No comments:

Post a Comment