Thursday, August 10, 2017

សាខាកាំកុងត្រូលខេត្តស្វាយរៀង​ ចុះត្រួតពិនិត្យ​ទំនិញ​ខូចគុណភាព​នៅលើ​ទីផ្សារ​ចំនួន៣ ​ក្នុងស្រុក​រមាសហែក​

នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧នេះ លោក ណាល់ វិចិត្រ ប្រធានសាខាកាំកុងត្រូល បានដឹកនាំក្រុមការងារសាខាកាំកុងត្រូលខេត្តស្វាយរៀង ដោយបានកិច្ចសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យទំនិញជាគ្រឿងឧបភោគ-បរិភោគដែលខូចគុណភាព ឬហួសកាលបរិច្ឆេទប្រើប្រាស់នៅលើទីផ្សារចំនួន៣គឺ៖ ទី១- នៅក្នុងផ្សារកំពង់ចក ក្នុងស្រុករំដួល និងតាមផ្ទះអាជីវករ ទី២- ផ្សារសំរោង ស្ថិតក្នុងស្រុករមាសហែក និងទី៣- គឺផ្សារកំពង់ត្រាច ស្ថិតក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ។

លោក ណាល់ វិចិត្រ បានឲ្យដឹងថា ការចុះត្រួតពិនិត្យគុណភាពទំនិញនាពេលនេះ ដើម្បីធានាបានការមិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ក៏ដូចជាការស្រាវជ្រាវរកទំនិញ ដែលដាក់បន្ថែមនូវសារជាតិគីមីហាមឃាត់ តាមរយះការធ្វើតេស្តបឋម។

លោក បានឲ្យដឹងទៀតថា ជាលទ្ធផលបង្ហាញថា នៅទីផ្សារកំពង់ត្រាច គឺបានរកឃើញនូវសរសៃគុយទាវដែលមានដាក់បន្ថែមនូវសារធាតុគីមី បូរ៉ាក់ សរុបចំនួន៧គីឡូក្រាម ដោយបានធ្វើកិច្ចការនេះទៅតាមនីតិវិធី ជាមួយអ្នកលក់ ព្រោះគាត់ធ្វើសរសៃគុយទាវនេះដោយខ្លួនគាត់ផ្ទាល់ ហើយក៍បានដកហូតនូវមុខទំនិញជាច្រើនប្រភេទដែលហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពពីទីផ្សារទាំង៣ ខាងលើផងដែរ៕



No comments:

Post a Comment