Thursday, August 10, 2017

ស្មៀនឃុំជើងព្រៃ រាយការណ៍ទៅអភិបាលស្រុកបាធាយថា មេឃុំសង្គ្រោះជាតិ ពិតជាបានយកត្រាស្មៀនទៅផ្ទះប្រាកដមែន!

យោងតាមលិខិតរាយការណ៍មួយច្បាប់របស់ លោក ញឹម សុង ស្មៀនឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ដែលគោរពជូនលោកអភិបាល នៃគណៈអភិបាល ស្រុកបាធាយ បានឱ្យដឹងថា មេឃុំជើងព្រៃ ឈ្មោះ វ៉ែន សំអុល (របស់គណបក្សសង្គ្រោះជាតិ) បានយកតា្រមូលរបស់ស្មៀន ទៅផ្ទះរបស់ខ្លួន និងបង្ខំអោយស្មៀនឃុំ បោះត្រាមូលមុនចុះហត្ថលេខា របស់មេឃុំ។

លោក ញឹម សុង បានរាយការណ៍ថា «នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង០៩៖១០នាទីព្រឹក នៅសាលាឃុំជើងព្រៃ មានប្រជាពលរដ្ឋបានយកកិច្ចសន្យាខ្ចីលុយ មកចុះហត្ថលេខា ពេលស្មៀនឃុំ ពិនិត្យរួចហើយ ក៏យកអោយមេឃុំចុះហត្ថលេខា តែពេលនោះគាត់មិនព្រមចុះទេ ដោយបង្ខំអោយស្មៀនឃុំ បោះត្រាមូលរួចសិន ខ្ញុំបានពន្យល់អំពីកិច្ចការរដ្ឋបាលជាច្រើន ដែលធ្លាប់អនុវត្តកន្លងមក តែគាត់នៅតែ មិនយល់ ហើយថែមទាំងចូលមកយកត្រាមូល ក្នុងបន្ទប់ស្មៀន មកបោះដោយខ្លួនឯង និងថែមទាំងយកត្រា នោះទៅផ្ទះទៀតផង»។

ជុំវិញបញ្ហានេះ លោក ញឹម សុង បានសុំអនុសាសន៍ និងការជួយសម្របសម្រួលពីសំណាក់ អភិបាល ស្រុកបាធាយ ផងដែរ៕





No comments:

Post a Comment