Thursday, August 10, 2017

មន្ត្រីក្រសួងបរិស្ថានមួយរូប ទទួលបានពានរង្វាន់អាស៊ាន ពាក់ព័ន្ធនឹងការងារជីវៈចម្រុះ

លោក ឈិន សុភា មន្ត្រីនាយកដ្ឋានជីវៈចម្រុះ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព ក្រសួងបរិស្ថាន បានទទួលបានពានរង្វាន់ “ASEAN Biodiversity Heroes Award” ដែលជាពានរង្វាន់សម្រាប់អ្នកដែលសកម្ម និងបានចែករំលែកសកម្មភាពលេចធ្លោ ក្នុងការងារជីវ:ចម្រុះក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន ដែលបានប្រារព្ធធ្វើឡើងនៅប្រទេសហ្វីលីពីន នៅថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០១៧ ។ នេះក៏ជាកិត្តិយសសម្រាប់នាយកដ្ឋាន អគ្គលេខាធិការដ្ឋាន និងក្រសួងបរិស្ថាន ដែលតែងតែធ្វើសកម្មភាពយ៉ាងសកម្មក្នុងកិច្ចការស្រាវជ្រាវ និងអភិរក្សជីវ:ចម្រុះនៅកម្ពុជា៕






No comments:

Post a Comment