Thursday, August 10, 2017

ចិន វៀតណាមបានលុបចោលកិច្ចប្រជុំ ចំពេលមានភាពតានតឹងនៅសមុទ្រចិនខាងត្បូង

មន្ត្រីស្ថានទូតចិនបាននិយាយថា កិច្ចប្រជុំដែលបានគ្រោងទុកមួយរវាងរដ្ឋមន្ត្រីការបរទេសចិន និងវៀតណាម នោះ ត្រូវបានលុបចោលនៅខាងក្រៅការប្រជុំគ្នាក្នុងតំបន់ ចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើងរវាង ប្រទេសទាំងពីរលើបញ្ហាសមុទ្រចិនខាងត្បូង។

វៀតណាមបានប្រើប្រាស់ភាសាដែលបានបង្ហាញពីការព្រួយបារម្ភអំពីការកសាងកោះ និងបានរិះគន់ទៅលើ ការធ្វើយោធូបនីយកម្មនៅសមុទ្រចិនខាងត្បូង នៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃ អាទិត្យពីរដ្ឋមន្ត្រី ការបរទេសអាស៊ាន។

មន្រ្តីស្ថានទូតចិនមិនបានផ្តល់ហេតុផលណាមួយ ចំពោះការលុបចោលកិច្ចប្រជុំដែលបានគ្រោងធ្វើនៅថ្ងៃចន្ទ នៅទីក្រុងម៉ានីល រវាងលោក Wang Yi របស់ចិន និងលោក Pham Binh Minh របស់វៀតណាមនោះទេ។

មន្រ្តីក្រសួងការបរទេសចិនម្នាក់បាននិយាយថា ពួកគេបានជួបគ្នារួចហើយ។ ក្រសួងការបរទេសវៀតណា មមិនបានឆ្លើយតបភ្លាមៗចំពោះការស្នើសុំធ្វើអត្ថាធិប្បាយទេ។

បណ្តាញផ្សព្វផ្សាយព័ត៌មានរដ្ឋនៅក្នុងប្រទេសវៀតណាមបាននិយាយថា ក្រុមរដ្ឋមន្ត្រីបានរៀបចំកិច្ច ប្រជុំដាច់ដោយឡែកមួយ ហើយបានផ្លាស់ប្តូរទស្សនៈគ្នា។ វាបានបង្ហាញរូបភាពនៃការចាប់ដៃរបស់ពួកគេ។

ទោះបីជាភាសាក្នុងសេចក្តីថ្លែងការណ៍របស់អាស៊ានបានឆ្លុះបញ្ចាំងថា កាលពីប៉ុន្មានឆ្នាំមុនប្រទេសមួយ ចំនួនដែល បន្តទំនាក់ទំនងពាណិជ្ជកម្មកាន់តែស៊ីជម្រៅជាមួយទីក្រុងប៉េកាំង ដូចជាប្រទេសកម្ពុជា និងហ្វីលីពីន បានទាមទារឱ្យទម្លាក់ចោល។

ចិនមានការប្រុងប្រយ័ត្នណាស់ចំពោះការបង្ហាញណាមួយដោយអាស៊ាន ចំពោះការដែលចិនចាក់ដីនៅ លើតំបន់ថ្មប៉ប្រះទឹកចំនួន ៧ កន្លែង និងការសាងសង់យោធារបស់ខ្លួននៅក្នុង សមុទ្រចិនខាងត្បូងដែល ខ្លួនទាមទារស្ទើរតែទាំងមូល បើទោះបីជាមានការទាមទារពីប្រទេសចំនួន ៥ ផ្សេងទៀតក៏ដោយ។

ភាពតានតឹងបានកើនឡើង ចាប់តាំងពីខែមិថុនា នៅពេលដែលវៀតណាមខឹងសម្បារចិនដោយការខួងប្រេង និងឧស្ម័ននៅក្នុងប្លុកសមុទ្រនៅប៉ាស៊ីហ្វិក ដែលទីក្រុងប៉េកាំងមានជម្លោះ។ ការរុករកនេះត្រូវបានផ្អាក បន្ទាប់ពីមានការតវ៉ាការទូតពីចិន។

បន្ទាប់ពីកិច្ចប្រជុំអាស៊ាន រដ្ឋមន្ត្រីការបរទេសចិនបានអំពាវនាវដល់ប្រទេសមួយចំនួន ដែលបានសម្តែងការ ព្រួយបារម្ភជុំវិញការចាក់ដីបំពេញកោះ។

លោក Wang បាននិយាយថា ចិនមិនបានអនុវត្តការចាក់ដីក្នុងរយៈពេលពីរឆ្នាំនេះទេ។ គាត់បានបន្ថែមថា «នៅខណៈពេលនេះ ប្រសិនបើអ្នកសួរថាតើអ្នកណាជាអ្នកចាក់ដីបំពេញនោះប្រាកដណាស់គឺះ កាមទារ្លែង ចាក់ដីនៅលើតំបន់ះការបង្ហាញណាមួយដោយស់ខ្លួន ក៏ដូចជាអំណាចឈរ ជើងយូររបស់ខ្លួនមានតុល្យភាព។

របស់ខ្លួននៅក្នុងតំពមិនមែនចិនទេ ប្រហែលវាគឺជាប្រទេសណាមួយដែលលើកប​ញ្ហានេះឡើង​ជាអ្នកកំពុងតែធ្វើរឿងនោះ»។

រូបភាពពីផ្កាយរណបបានបង្ហាញថា វៀតណាមបានអនុវត្តការងារចាក់បំពេញដីនៅតំបន់ពីរ​ក្នុងសមុទ្រដែល​មាន​ជម្លោះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

កាលពីថ្ងៃអង្គារ កាសែត China Daily ដែលគ្រប់គ្រងដោយរដ្ឋបានដកស្រង់​ប្រភពមិនបញ្ចេញឈ្មោះ​ដោយនិយាយថា វៀតណាមបានព្យាយាមធ្វើឱ្យមានការជួកចិត្តចាប់អារម្មណ៍យ៉ាង ខ្លាំងអំពីបញ្ហាចាក់​ដីបំពេញនោះនៅក្នុងសេចក្តីថ្លែងការណ៍រូម ដោយចង្អុលបង្ហាញថា វៀតណាម បានពន្លឿនការ​ចាក់ដីបំពេញកោះរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង។

កាសែតនោះបានដកស្រង់ប្រភពមួយដោយនិយាយថា «មិនមានការសង្ស័យទៀតទេ អ្វីដែលវៀតណាមបាន​ធ្វើនោះ គឺជាល្បិចរបស់ចោរទេ»។

ប្រទេសអូស្ត្រាលី ជប៉ុន និងអាមេរិកកាលពីថ្ងៃចន្ទ បានជំរុញអាស៊ីអាគ្នេយ៍ និងចិនឱ្យធានាថា ក្រមប្រតិបត្តិរបស់សមុទ្រចិនខាងត្បូងដែលពួកគេបានប្តេជ្ញាដើម្បីរៀបចំឡើងនេះ អាចនឹងមានចំណងផ្លូវច្បាប់ ហើយបាននិយាយថា ពួកគេបានជំទាស់យ៉ាងខ្លាំង ចំពោះទង្វើ «បង្ខិតបង្ខំឱ្យ មានសកម្មភាពឯកតោភាគី»។

ចិនបានជំទាស់យ៉ាងខ្លាំងចំពោះអ្វីដែលខ្លួនហៅថា ការជ្រៀតជ្រែកពីប្រទេសក្រៅតំបន់នៅក្នុង​បញ្ហាសមុទ្រចិនខាងត្បូង។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono នៅខាងក្រៅនៃវេទិកាសន្តិសុខក្នុងតំបន់នៅទីក្រុងម៉ានីល កាលពីថ្ងៃចន្ទ លោក Wang បានជំរុញឱ្យជប៉ុន គោរពកិច្ចខិតខំប្រឹងប្រែងរបស់ចិន និងបណ្តាប្រទេសអាស៊ាន ហើយដើរតួស្ថាបនាយ៉ាងសំខាន់សម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

ក្រសួងបានដកស្រង់សម្ដីរបស់លោក Wang ដោយនិយាយថា «កុំធ្វើឱ្យមានបញ្ហានៅពីក្រោយខ្នង​នៃបណ្តាប្រទេសផ្សេងទៀត និងបង្កជម្លោះ»៕


No comments:

Post a Comment