Monday, April 10, 2017

លោក ថោង ខុន៖ បច្ចុប្បន្នយើងមានវត្តចំនួនជាង៤០០០វត្ត ដែលសមិទ្ធិផលទាំងនេះកើតឡើងដោយសារស្រុកទេសយើងមានការអភិវឌ្ឍរីកចម្រើន

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថាបច្ចុប្បន្នយើងមានវត្តចំនួនជាង៤០០០ វត្ត ដែលសមិ​ទ្ធិផលទាំងនេះកើតឡើងដោយសារស្រុកទេសយើងមានការ​អភិវឌ្ឍ​​រីកចម្រើន។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នងពិធី​សម្ពោធដាក់ឱ្យប្រើប្រាស់ឧប្បដ្ឋានសាលានៅវត្តខ្សាច់ល្អិត ឃំចុងដូង ស្រុកបារាយណ៍ កំពង់ធំ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧នេះ។
ថ្លែងទៅកាន់ព្រះសង្ឃ និងពុទ្ឋបរិស័ទប្រមាណ ១០០០ នាក់ លោក ថោង ខុន បានលើក អឡើថា នៅកម្ពជា ប្រជាពលរដ្ឋមានសិទ្ធិគោរពនិងជឿលើសាសានាណាក៏បានតែព្រះពុទ្ធសសនា ជាសាសនារបស់រដ្ឋ ។ គណបកប្រជាជនកម្ពជា បានសង្គ្រោះនិងធ្វើឱ្យព្រះពុទ្ធសាសនារស់ឡើងវិញ។ នៅកម្ពុជា ព្រះពុទ្ធសាសនាមានកំណើតពីរគឺ មួយមានអាយុ ២៥៦១ ព្រះវស្សានិងកំណើតមួយទៀត ទើបមានអាយុ ៣៨ វស្សា ដែលទើបបានរស់ឡើងវិញដោយសារ ថ្ងៃ៧មករា។ គណបក្សប្រជាជនកម្ពុជា បានកសាងសេនាសនៈច្រើនរាប់មិនអស់ទទួលបានកុសលអនិសង្ឃច្រើនណាស់ តជាតិទៅមុខ ទើបគ្មានអ្នកណាមួយអាចបំផ្លាញគណបក្សនេះបាន។ អ្នកស្អប់អំពើល្អ ខ្វះសច្ចធម៌ មិនទទួលស្គាល់សច្ចធម៌នៃប្រវត្តិសាស្ត្រ អ្នករមិលគុណនឹងអ្នកដែលបានជួយជីវិតយើង និងរមិលគុណចំពោះអ្នកដែលជួយឱ្យព្រះពុទ្ធសាសនារស់ឡើងវិញ អ្នកនោះនឹង​ត្រូវវិនាស។
លោកថោង ខុន បានបន្តទៀតថា  ចាប់ពីថ្ងៃ៧ មករា ១៩៧៩ ដែលមានតែបាតដៃទទេ  មកដល់បច្ចុប្បន្នយើងមានវត្តចំនួនជាង៤០០០វត្ត (មានព្រះសង្ឃចំនួនជាង៥៧០០០អង្គ)។ សមិ​ទ្ធិផលទាំងនេះកើតឡើងដោយសារស្រុកទេសយើងមានការ​អភិវឌ្ឍន៍​​រីកចម្រើនល្អ ជីវភាពរស់​នៅរបស់ប្រជាពលរដ្ឋក៏មានការរីកចម្រើនធូរធារ ទើបអាចកសាងសេនាសនៈ (ព្រះវិហារ កុដិ សាលាឆាន់ ផ្លូវថ្នល់ …) បានច្រើនដូច្នេះ និងមានលទ្ធភាពប្រគេនចង្ហាន់ព្រះសង្ឃ ក្នុង ១ថ្ងៃ ៥៧០០០អង្គបាន។ គិតជាមធ្យម បើវត្តមួយត្រូវកសាងអស់ ១០ម៉ឺនដុល្លារ ក៏ត្រូវការចំ​ណាយអស់ប្រមាណជាង៤០០លានដុល្លារអាមេរិកដែរ។
ទាំងអស់នេះអាចកើតមានឡើងបានក៏ដោយសារកត្តាសុខសន្តិភាពដែលបានមកដោយសារមាគ៌ានយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់ គណបក្សប្រជាជនកម្ពុជា ជាពិសេសគឺ នយោបាយឈ្នះ-ឈ្នះ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ដូច្នេះបើស្រឡាញ់ព្រះពុទ្ធសាសនា ចង់ឱ្យព្រះពុទ្ធសាសនា រីកចម្រើ​នរុងរឿង ត្រូវថែរក្សាការពារ សុខសន្តិភាព គាំទ្រគណបក្សប្រជាជន គាំទ្រលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៕




No comments:

Post a Comment