Monday, April 10, 2017

កូរ៉េខាងជើងអាចបំផ្ទុះគ្រាប់នុយក្លេអ៊ែរក្នុងខែនេះ


វ៉ាស៊ីនតោន៖កូរ៉េខាងជើងអាចបំផ្ទុះគ្រាប់នុយក្លេអ៊ែរក្នុងខែនេះ។ លោក ដូណាល់ ត្រាំ «បញ្ជាកងទ័ពប្រុងជើងការ នឹងប្រើគ្រប់មធ្យោបាយ ទប់ទល់កូរ៉េខាងជើង!» ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក H.R. McMaster បាននិយាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យកងទ័ពអាមេរិកត្រៀមខ្លួនប្រើប្រាស់ មធ្យោបាយគ្រប់ជម្រើសទំាងអស់ ប្រឈមមុខនឹងការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើងប្រឆាំងនឹងសហរដ្ឋអាមេរិក ព្រមទំាងសម្ព័ន្ធមិត្តរបស់ខ្លួនផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០១៧៕

No comments:

Post a Comment