Monday, April 10, 2017

ទេសរដ្ឋមន្ត្រី លី ធុជ សំណូមពរដល់លោកគ្រូ អ្នកគ្រូ កុំឱ្យជឿលើកាឃោសនា បោកប្រាស់ញុះញង់និងបំបែកបំបាក់របស់បក្សប្រឆាំង

ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តរតនគិរី បានសំណូមពរ​ដល់​លោកគ្រូ អ្នកគ្រូ កុំឱ្យជឿលើកាឃោសនា បោកប្រាស់ញុះញង់និងបំបែកបំបាក់របស់បក្សប្រឆាំង។ លោក បានថ្លែងដូចនេះ ក្នុងឱកាសសំណេះសំណាល ជាមួយលោកគ្រូអ្នកគ្រូ ចំនួន២០០នាក់ ដែលបង្រៀននៅក្នុងក្រុងបានលុង ខេត្តរតនគិរី ​នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧។
លោកទេសរដ្ឋមន្ត្រី លី ធុជ បានស្នើសុំឱ្យលោកគ្រូ អ្នកគ្រូ ជឿទុកចិត្តលើសមត្ថភាព របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។ លោកគ្រូ អ្នកគ្រូ ដែលជាបញ្ញាវ័ន្តចេះដឹងនៅមូលដ្ឋាន ជួយអប់រំបងប្អូនកូនក្មួយ របស់យើងជំនាន់ក្រោយឱ្យបន្តគាំទ្រការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យរីកចម្រើនបន្ថែមទៀត និងកសាងប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជាយើង។
បន្ថែមពីលើនេះលោកទេសរដ្ឋមន្ត្រី ក៏បានជម្រាប ដល់លោកគ្រូ អ្នកគ្រូ អំពីការកំពុងខិតខំ របស់ប្រមុខរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាធំៗ មួយចំនួនទៀត ដូចជាបញ្ហាព្រំដែន ដែលបន្សល់ទុកតាំងពីអតីតកាល(ជំនាន់បារាំង) និងកិច្ចខិតខំប្រឹងប្រែងកន្លងមកដូចជា៖ ១- រំដោះប្រទេសជាតិចេញពីរបប ប៉ុល ពត ប្រល័យពូជសាសន៍ ២- ដឹកនាំប្រទេសជាតិចេញពីបាតដៃទទេ និងការហ៊ុំព័ទ្ធសេដ្ឋកិច្ច ៣- បញ្ចប់សង្គ្រាមស៊ីវិល រវាងខ្មែរ និង ខ្មែរ ធ្វើឱ្យប្រទេសជាតិមានសន្តិភាព តាមគោលនយោបាយ ឈ្នះ-ឈ្នះ ៤- ការអភិវឌ្ឍលើគ្រប់វិស័យ តាមគោលនយោបាយ និងទស្សនវិស័យដ៏ត្រឹមត្រូវបំផុត របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង៥- ការយកចិត្តទុកដាក់លើជីវភាពរស់នៅរបស់មន្ត្រីរាជការ តាមរយៈការតំឡើងប្រាក់ខែ និងប្រាក់បំណាច់ផ្សេងៗផងដែរ៕



No comments:

Post a Comment