Monday, April 10, 2017

​​​​​​​​​​​​​​​​​​ចិន​នាំ​យក​កម្ម​វិ​ធី​ខ្សែ​ក្រ​វ៉ាត់​មួយ ផ្លូវ​មួយ​ទៅ​កាន់​ទ្វីប​អូ​សេ​អា​នី​​

មាន​ការ​ពិ​ភាក្សា​​ដេញ​ដោល​គ្នា​​ដ៏​ល្អ​មួយ​​​នៅ​ក្នុង​ទី​ក្រុង​ Wellington ថាតើ​ជា​ការ​ផ្តួច​ផ្តើម​គំនិត​នៅ​កម្ម​វិធី​ខ្សែ​ក្រ​វ៉ាត់​មួយ ផ្លូវ​មួយ​របស់​ចិន​ (B&RI) ដែល​ទាក់​ទង​នឹង​ប្រ​ទេស​នូវែលហ្សេ​ឡង់ និង​របៀប​ដែល​ប្រ​ទេស​នូវែល​ហ្សេ​ឡង់​អាច​ចូល​រួម​ជាមួយ​នឹង​កម្ម​វិធី​នេះ​​សម្រាប់គោល​បំណង​អ្វី។ គំនិត​ផ្តួច​ផ្តើម​កម្ម​វិធី​ខ្សែ​ក្រ​វ៉ាត់​មួយ ផ្លូវ​មួយ គឺ​ជា​សកម្ម​ភាព​ជំនួញ​ដ៏​អស្ចារ្យ​ជា​មួយ​នឹង​ផល​ប៉ះ​ពាល់​យ៉ាង​សំខាន់​សម្រាប់​សណ្តាប់​ធ្នាប់​សេដ្ឋ​កិច្ច​ពិ​ភព​លោក ប៉ុន្តែ​ថា​តើ​វា​ពាក់​ព័ន្ធ​ទៅ​នឹង​ប្រ​ទេស​នូវែល​ហ្សេ​ឡង់​យ៉ាង​​ណា?
ចំពោះ​ការ​ពង្រីក​វិ​សាល​ភាព និង​យន្ត​ការ​ប្រតិបត្តិ​របស់​ខ្លួន​ត្រូវ​បាន​គេ​ធ្វើ​ឡើង​យ៉ាង​ច្បាស់​លាស់​​កម្ម​វិ​ធី B&R គឺ​ជា​បណ្តាញ​ភាព​ជា​ដៃ​គូដ៏​ធំធេង​សម្រាប់​ហេដ្ឋារច​នា​សម្ព័ន្ធ​ ផលិត​កម្ម និង​គម្រោង​សេវា​កម្ម​រវាង​ចិន​ និង​បណ្តា​ប្រ​ទេស​នៅ​តាម​បណ្តោយ​ផ្លូវ​សូត្រ​ខ្សែ​ក្រ​វ៉ាត់​សេដ្ឋ​កិច្ច​ទៅ​ភាគ​ឥសាន្ត​នៃ​​ទ្វីប​អាស៊ី​បូព៌ា និង​​ផ្លូវ​សូត្រ​តាម​ដែន​សមុទ្រ​ទៅ​ភាគ​ខាង​ត្បូង។ កម្មវិ​ធី​ B&R នឹង​ត្រូវ​ភ្ជាប់​ជា​មួយ​នឹងអាស៊ី​បូព៌ា និង​អឺរ៉ុប។
កម្ម​វិ​ធី B&R បាន​កើត​ឡើង​នៅ​ពេល​ដែល​ប្រ​ទេស​នូវែល​ហ្សេ​ឡង់​ឈាន​មុខ​គេ​ក្នុង​ចំណោមបណ្តា​​ប្រ​ទេស​អភិ​វឌ្ឍន៍​លោក​ខាង​លិច​ក្នុង​ការ​ជំរុញ​ទំនាក់​ទំនង​សេដ្ឋ​កិច្ច និងពាណិជ្ជ​កម្ម​ឱ្យ​មាន​សក្តា​នុ​ពល​ជា​មួយ​នឹង​ចិន​។
នូវែល​ហ្សេឡង់​គឺ​ជា​ប្រ​ទេស​ដំបូង​ក្នុង​ចំណោម​ប្រ​ទេស​អភិ​វឌ្ឍ​ន៍​លោក​ខាង​លិច​ដែល​ចុះ​ហត្ថ​លេ​ខា​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី (FTA) ជា​មួយ​នឹង​ចិន​ និង​ជា​ប្រ​ទេស​ទី​មួយ​ដែល​បាន​ចូល​រួម​នៅ​ក្នុង​ធ​នា​គារ​វិ​និយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​អា​ស៊ី (AIIB) ​ដែល​ដឹក​នាំ​ដោយ​ចិន។ ដោយ​គ្រាន់​តែ​ឱ្យ​ឈ្មោះ​សូចនាករ​ចំនួន​ពីរ​នៃ​ទំនាក់​ទំនង​សេដ្ឋ​កិច្ច​ជឿន​លឿន​របស់​ប្រ​ទេស​នូវែល​ហ្សេ​ឡង់​ជា​មួយ​នឹង​ចិន។

ប៉ុន្តែ​ភាព​ខ្លាំង​នៃ​ទំនាក់​ទំនង​សេដ្ឋ​កិច្ច​ជា​មួយ​នឹង​ចិន​បាន​ធ្វើ​ឱ្យ​មាន​ការ​ពិ​ភាក្សា​ដេញ​ដោលគ្នា​​នៅក្នុង​ទី​ក្រុង​ Wellington អំពី​ថា​តើ​ប្រ​ទេស​នូវែល​ហ្សេ​ឡង់​កំពុង​តែ​ធ្វើ​ឱ្យ​មាន​តុល្យ​ភាពនូវ​ទំនាក់​​​ទំនងរបស់​ខ្លួនជា​មួយ​ចិន និង​បណ្តា​ប្រ​ទេស​ដទៃ​ទៀត​ដោយ​របៀប​ណា ជា​ពិសេស​ដៃ​គូ​សេដ្ឋ​កិច្ច​ នយោ​បាយ​​​ និង​សន្តិ​សុខតាម​បែប​ប្រ​ពៃណី​របស់​ខ្លួន​។ ការ​ប្រ​កួត​ប្រ​ជែង​ផ្នែក​យុទ្ធ​សាស្រ្ត​កាន់​តែ​ខ្លាំង​ឡើង​រវាង​សហ​រដ្ឋ​អា​មេ​រិក និង​ចិន​ហាក់​បី​ដូច​ធ្វើ​ឱ្យ​មាន​ការ​ប្រ​ឈម​កាន់​តែ​ខ្ពស់​ឡើង។ ប្រ​ទេស​នូវែល​ហ្សេ​ឡង់​ស្ថិត​ក្រោម​សម្ពាធ​ដើម្បី​​ប្រកាន់យក​​ជំហរ​លើ​បញ្ហា​​មួយ​ចំនួន ដូច​ជា​ភាពតាន​តឹង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង និង​បញ្ហា​សន្តិ​សុខ​ថ្នាក់​តំបន់​ដទៃទៀត៕


No comments:

Post a Comment