Monday, April 10, 2017

លោក​នាយករដ្ឋម​ន្ត្រី ហ៊ុន សែន ជូនពរ​ពលរដ្ឋ​កម្ពុជា​ក្នុង​ឱកាសបុណ្យ​ចូលឆ្នាំ​ថ្មី និង​ប្តេជ្ញារ​ក្សា​សុខស​ន្តិ​ភាព

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារលិខិតចូលរួមអបអរសាទរ និងជូនពរជនរួមជាតិកម្ពុជា  ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ  និងប្តេជ្ញារក្សាសន្តិភាព ស្ថិរភាព ដើម្បីជាគ្រឹះសម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
នៅក្នុងសារលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្តេជ្ញារក្សាឲ្យបាននូវសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈជូនជាតិទាំងមូល ដើម្បីជាគ្រឹះដ៏រឹងមាំ សម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងដើម្បីការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រកបដោយចីរភាព។
បើតាមប្រមុខដឹកនាំរដ្ឋាភិបាលពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំរកា ធ្វើឡើងក្នុបរិការណ៍ដែលកម្ពុជា កំពុងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា ២០១៧ខាងមុខ។
ប្រមុខដឹកនាំរដ្ឋាភិបាលបន្តថា កន្លងមកទោះបីជាកម្ពុជា ជួបប្រទះនូវបញ្ហាប្រឈមគ្រប់បែបយ៉ាង ទាំងក្នុង និងក្រៅប្រទេស តែរាជរដ្ឋាភិបាលនៅតែអាចធានាបាននូវសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈបានល្អ និងរក្សាបាននូវស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានល្អប្រសើ។
លោកនាយករដ្ឋមន្ត្រីបន្តថា នៅឆ្នាំ២០១៦ កន្លងទៅ តាមការប៉ាន់ប្រមាណ កំណើនសេដ្ឋកិច្ចកម្ពុជា សម្រេចបានក្នុងរង្វង់ ៧% ដោយសារមានកំណើនក្នុងវិស័យឧស្សាហកម្ម ដែលជាកម្លាំងចលករអូសកំណើនសេដ្ឋកិច្ចនាំមុខទី១ ការរីកលូតលាស់នៃវិស័យសំណង់ និងវិស័យផ្សេងៗ៕





No comments:

Post a Comment