Monday, April 10, 2017

លោកស្រី ម៉ែន សំអន​ អញ្ជើញ​ចូលរួមពិធី​សូត្រមន្តឆ្នាំថ្មី​ ដែលរៀបចំដោយ​អគ្គលេខា​ធិការដ្ឋាន​រដ្ឋសភា​

ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ កាន់តែខិតជិតមកដល់នាពេលខាងមុខនេះ នៅវិមានរដ្ឋសភា លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាសមាជិការដ្ឋសភា មណ្ឌលខេត្តស្វាយរៀង រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការទំាងអស់នៃរដ្ឋសភា នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ បានរៀបចំពិធីសូត្រមន្ត រាប់បាត្រប្រគេនទេយ្យទានចំពោះព្រះសង្ឃ ដើម្បីសុំសេចក្តីសុខ សិរីសួស្តី កើតមានចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ ជាពិសេស សូមឲ្យប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូលបានជួបតែភាពរីកចម្រើន អភិវឌ្ឍន៍ និងវិបុលសុខគ្រប់ប្រការ។

ពិធីសូត្រមន្តនេះ ត្រូវបានរៀបចំតាមបែបប្រពៃណីព្រះពុទ្ធសាសនា និងមានការសម្តែងរបាំត្រុដិ ដើម្បីបណ្តេញឧបទ្រុបចង្រៃឆ្នាំចាស់ និងលើករាសីឆ្នាំថ្មីផងដែរ៕



No comments:

Post a Comment