Monday, April 10, 2017

ថវិកាជាង១៤៤លានរៀល ត្រូវបានលោក អ៊ិត សំហេង នាំទៅឧបត្ថម្ភដល់កងទ័ពនៃវរសេនាតូចលេខ៣៧៤ ឈរជើងនៅខេត្តព្រះវិហារ

ដើម្បីស្ដែងឱ្យឃើញពីការយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំនៅសមរភូមិក្រោយ ចំពោះកម្លាំងកងទ័ពការពារជាតិ នៅសមរភូមិមុខនោះ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹនាំមន្ត្រីក្រោមឱវាទពាំនាំថវិកានិងគ្រឿងឧបភោគ-បរិភោគយ៉ាងសន្ធឹកសន្ធាប់ យកទៅឧបត្ថម្ភជូនបងប្អូនយុទ្ធជនជាងពាន់នាក់ នៃវរសេនាតូចលេខ៣៧៤ ដែលឈរជើងការពារទឹកដីនៅខេត្តព្រះវិហារ។
ពិធីចែកអំណោយរំលេចដោយស្នាមញញឹមខាងលើ ប្រព្រឹត្តទៅនៅភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧។
អំណោយដែលបានចែកជូននាឱកាសនោះ រួមទាំងការឧបត្ថម្ភនូវថវិកា និងគ្រឿងឧបភោគ-បរិភោគទាំងនោះរួមមាន៖ ១-ឧបត្ថម្ភដល់យុទ្ធជនចំនួន ១,៦០០នាក់ ក្នុងម្នាក់ទទួលបានថវិកា ១០,០០០រៀល និងគ្រឿងហូបចុកមួយចំនួន។ ២-ឧបត្ថម្ភដល់មេបញ្ជាការ នៃវរសេនាតូចលេខ៣៧៤ ចំនួន៤នាក់ ក្នុងម្នាក់ថវិកា ៥០ម៉ឺនរៀល និងមេបញ្ជាការរង ១៦នាក់ ក្នុងម្នាក់ថវិកា២០ម៉ឺនរៀល។ ៣-ឧបត្ថម្ភដល់កងពលធំលេខ៣ ថវិកា១,៥០០,០០០រៀល។ ៤-ឧបត្ថម្ភដល់កងពលតូចលេខ៧ មានថវិកា កូនស្វាយចន្ទី ភេសជ្ជៈ និងគ្រឿងឧបភោគ-បរិភោគមួយចំនួនទៀត។
យោងតាមរបាយការណ៍បានបញ្ជាក់ថា ទាំងថវិកា និងគ្រឿងហូបចុកទាងនោះ សរុបទាំអស់មានចំនួន ១៤៤,២៤៦,០០០រៀល ដែលជាការចូលរួមបរិច្ចាគផ្ទាល់ពី លោករដ្ឋមន្ត្រី អ៊ិត សំហេង លោករដ្ឋលេខាធិការ ពេជ សោភ័ន លោក អូស្មាន់ ហាស្សាន់ លោកវេជ្ជបណ្ឌិត ហ៊ុយ ហានសុង លោក អ៊ុំ មាន លោក ម៉ម វណ្ណៈ លោក សាត សមុទ្រ លោក ប៉ុក ប៉ាន់ ព្រមទាំងមន្រ្តីរាជការ និងសប្បុរសជនជាច្រើននាក់ទៀតផងដែរ៕



No comments:

Post a Comment