Monday, April 10, 2017

ចៅចាក់ស្មុក៖ រដូវកាលបោះឆ្នោតជារដូវកាលមុខរបរកាក់កបសម្រាប់អ្នកនយោបាយសេះហោះ

នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុកចៅចាក់ស្មុក បានបង្ហោះផ្សាយអត្ថបទ ដោយដាក់ចំណងជើងថា«រដូវកាលបោះឆ្នោតជារដូវកាលមុខរបរកាក់កបសម្រាប់អ្នក​នយោបាយសេះហោះ» ដែលមានខ្លឹមសារដូចតទៅ៖
ខណៈការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ខិតជិតមកដល់ បន្ទាយព្រះអាទិត្យកំពុងតែរត់ខ្វែងដៃខ្វែងជើងដើរប្រមូលថវិកាដើម្បីទ្រទ្រង់ការចំណាយលើការឃោសនារបស់ខ្លួន។ បើតាម ម៉ៅ មុនីវណ្ណ បន្ទាយព្រះអាទិត្យគ្រោងនឹងចំណាយថវិកាយ៉ាងតិចចំនួន១,៧ លានដុល្លារសហរដ្ឋ អាមេរិក ក្នុងការងារឃោសនាបោះឆ្នោតខាងមុខ ហើយការចំណាយនេះនឹងអាចបន្ថែមថវិកា ពីបេក្ខជនសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៃបក្សរបស់ខ្លួន។ តើប្រភពថវិកាទាំងនេះបានមកពីណាខ្លះ? ថវិកាទាំងនេះបានមកពីការរៃអង្គាសពីសមាជិកសមាជិការបស់ខ្លួនទាំងនៅក្នុងស្រុក និងនៅក្រៅស្រុក ហើយរដូវកាលនេះក៏ជារដូវកាលនៃការសន្យាផងដែរ ដើម្បីទទួលបានការចូលរួមថវិកា។
ហេតុដូច្នេះហើយបានជាគេសង្កេតឃើញតំណាងរាស្ត្រ របស់បន្ទាយសង្គ្រោះជាតិ បានធ្វើដំណើរទៅបរទេសដូចជាសហរដ្ឋអាមេរិក ប្រទេសបារាំង អាល្លឺម៉ង់ អូស្ត្រាលី ញូវហ្សីលែន កាណាដាជាដើមដើម្បីជួបសកម្មជនរបស់ខ្លួនបំណងរៃអង្គាសប្រាក់មកចំណាយលើការឃោ​សនានេះ។
សូមបងប្អូនខ្មែរនៅក្រៅប្រទេសត្រៀមខ្លួនឱ្យហើយ និងត្រៀមថវិកាទុកចូលបុណ្យផ្កាសង្គ្រោះជាតិ និងចូលរួមពិធីជប់លៀងសង្គ្រោះជាតិដើម្បីប្រមូលបច្ច័យ និងថវិកាដើម្បីចូលរួមគាំទ្របក្សក្នុងកសរឃោសនាបោះឆ្នោត។ រឿងក្នុងស្រុកគេបានដឹងហើយថាបេក្ខជនដែល ត្រូវឈរឈ្មោះក្នុងការប្រកួតប្រជែងក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ខាងមុខតម្រូវឱ្យបង់ប្រាក់ ១១០០ដុល្លារសម្រាប់បេក្ខជនឈរលេខ ១ ឈរលេខរៀងទី២ ជិតមួយពាន់ដុល្លារ និងលេខរៀងបន្តបន្ទាប់រហូតដល់បេក្ខជនបម្រុងនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំក៏ត្រូវបង់ប្រាក់ដែរ។ ចុះនៅក្រៅស្រុកវិញវាមានរឿងយ៉ាងម៉េចដែរ?
ទី១- ទាំងទណ្ឌិតសម រង្ស៊ី និងមន្ត្រីគណបក្សសង្គ្រោះជាតិផ្សេងទៀត បាននិយាយបំពក់កម្លាំង​ជាតិសាសន៍និយមដោយបំពុលថាជនជាតិ វៀតណាមរស់នៅពេញស្រុក បញ្ហាព្រសមដៃន ពុករលួយជាដើម ដើម្បីបញ្ឆេះកំហឹងប្រជាជនទាក់ទាញការគាំទ្រថវិកាដើម្បីគណបក្ស សង្គ្រោះជាតិយកមកចំណាយ លើការឃោសនាបោះឆ្នោត។ បងប្អូនខ្មែរខ្លះដែលធ្លាប់បានឃើញស្រុកខ្មែរពេលសង្គ្រាមខ្មែរក្រហមនូវតែដក់ក្នុងអារម្មណ៍អំពីកម្ពុជាក្នុងភាពអន់ថយនិងគ្មានការអភិវឌ្ឍតាមរូបភាពសារព័ត៌មានបរទេសបានជឿជាក់លើអ្វីដែលមេបក្សប្រឆាំងនិងមន្ត្រីរបស់ខ្លួន បានភូតភរកុហក លាបពណ៌កម្ពុជាគ្រប់រូបភាពតម្រូវតសមមនោគមន៍វិទ្យារបស់ខ្លួន ហើយក៏បរិច្ចាគថវិកាដែលខ្លួនសន្សំពីទឹកញើសរបស់ខ្លួនមកឱ្យគណបក្ស។
ទី២- មេបក្សប្រឆាំងនិងមន្ត្រីគណបក្សនេះភូតកុហកប្រជាពលរដ្ឋខ្លះដែលចង់បានអំណាចឱ្យបង់ថវិការបស់ខ្លួនចំនួនណាមួយជាមួយការសន្យាឱ្យតំណែងនេះ តំណែងនោះ។ ជាក់ស្តែងនៅសហរដ្ឋអាមេរិក មេបក្សប្រឆាំងបានសន្យាឱ្យតួនាទីជាអភិបាលខេត្ត ឬជាតំណាងរាស្ត្រដល់អ្នក មានលុយមួយចំនួន។ គ្រាន់តែក្នុងស្រុកមួយបក្សនេះបានសន្យាផ្តល់តំណែងជាអភិបាលស្រុកឱ្យមនុស្ស ៤ ទៅ៥នាក់ ខណៈតំណែងអភិបាល ស្រុកមានតែមួយកន្លែង។ ចំណែកអ្នកនៅបរទេស ខ្លះអ្នកលក់នំដូណាត់សោះ តែបែរជាឪពុកទទួលការសន្យាឱ្យឈរឈ្មោះជាតំណាងរាស្ត្រ ចំណែកឯកូនវិញនឹងទទួលបានតំណែងជាអភិបាលខេត្ត។ បងប្អូនប្រជាពលរដ្ឋមួយចំនួននៅសហរដ្ឋអាមេរិក បានលើកឡើងថា បងប្អូនដែលចង់បានតំណែងនេះ ភាគច្រើនមិនសូវទទួលបានការអប់រំខ្ពស់ទេ ហើយអ្នកខ្លះជាង៣០ឆ្នាំហើយមិនដែលទៅប្រទេសកម្ពុជាម្តងផង និងអ្នកខ្លះទៀតអត់ការងារធ្វើទទួលទានប្រាក់សោធននិវត្តន៍ ឬប្រាក់អាហារកិច្ចពេលអត់ការងារធ្វើ។ បើបងប្អូនដែលមានជីវភាពធូរធារ មានការចេះដឹងខ្ពស់ គេមិនទៅក្បែរផង ហើយមេដឹកនាំបក្សប្រឆាំងផ្សេងទៀតក៏មិនអាចបោកគេបានដែរ។ ឥឡូវនេះ បងប្អូននៅក្រៅប្រទេស នឿយណាយនឹងការរៃអង្គាសប្រាក់នេះ ហើយខ្លះគេដឹងរឿងពិត ហើយពិធីជួបជុំនីមួយៗ អ្នកចូលរួមធ្លាក់ជាងពាក់កណ្តាល។
ទី៣- បើដើរសន្យាគ្រប់កន្លែងយកប្រាក់ដូច្នេះ តើអ្នកតស៊ូនៅក្នុងស្រុកបានអ្វី? មន្ត្រីគណបក្សសង្គ្រោះជាតិ ថ្នាក់ឃុំ ថ្នាក់ស្រុក ខេត្តដែលហ៊ានចំណាយធនធានហិរញ្ញវត្ថុផ្ទាល់ខ្លួន លក់គោក្របី ដីធ្លីកេរដំណែលគ្រួសារគឺដើម្បីបានតំណែងជាអភិបាលស្រុក អភិបាលខេត្ត ឧទាហ​រណ៍ថា គណបក្សនេះឈ្នះឆ្នោតគ្រប់គ្រងប្រទេស។ ចុះបើដើរសន្យានៅក្រៅផង និងនៅក្នុងផង តើមានតំណែងឯណាឱ្យទៅ បើតំណែងអភិបាលខេត្តរាជធានីមានតែ ២៥ហ្នឹង? ចឹងវាមិនរំបល់យ៉ហើយទេ? នេះមិននិយាយពីការឃោសនានៅចំពោះមុខសកម្មជនរបស់ខ្លួន សុទ្ធតែផ្តល់តំណែង ជាមន្ត្រីរាជការនៅក្នុងក្រសួងស្ថាប័នរដ្ឋ ដោយចាត់ទុកមន្ត្រីរាជការបច្ចុប្បន្នជាមនុស្សអសមត្ថភាព និងពុករលួយ។ តែដល់ពេលឃោសនាទៅលើមន្ត្រីរាជការ ថាខ្លួននឹងមិនដកមន្ត្រី រាជការឡើយទុកទាំងអស់។ នេះគឺជាការបង្ហាញ ពីការឃោសនាបោកប្រាស យ៉ាងច្បាស់ក្រឡែត។
ទី៤- គិតមើលលុយដែលប្រមូលបានវិញម្តង តើយកទៅណាបើមានការបរិច្ចាគពីក្នុងប្រទេសផង ក្រៅប្រទេសផង? បរិច្ចាគចុះ បរិច្ចាកឡើងទឹកលុយចេញជាចម្ការម្រេច ចម្ការល្ហុង ដីរាប់ហិកតា ឡានទំនើបៗរាប់គ្រឿងសម្រាប់មេដឹកនាំបក្សម្នាក់ៗ ហើយមន្ត្រីជាន់ខ្ពស់របស់ខ្លួន សម្បូរលុយចាយរហូតដល់ចិញ្ចឹមស្រីកំណាន់ ចុះបេសកកម្មទៅណាមកណាសុទ្ធតែមាននារីកំដរទៀត។ តើគួរឱ្យបងប្អូនគាំទ្រគណបក្សបន្តទៀតទេ? បើម្នាក់ៗយកនយោបាយធ្វើជាមុខរបរ យកផលប្រយោជន៍ជាមាសជាប្រាក់ និងជាស្រីកំដរសម្រាប់ខ្លួនដូច្នេះ? ដើរសន្យាគ្រប់សព្វបែបយ៉ាងគ្រាន់តែសន្យានរណាក៏ធ្វើបានដែរតែការពិតធ្វើមិនបាន។
ចុះបើបក្សតម្រូវឱ្យបង់លុយយ៉ាងណានេះ? តើបេក្ខជនទាំងនោះបានលុយមកពីណា? ហើយដើម្បីបានលុយពេលកាន់តំណែង គេត្រូវធ្វើអ្វីដើម្បីបានលុយបង់ជូនបក្ស? ល្មមឈប់បោកប្រាស់ជាតិសាសន៍ឯងហើយ ហើយបងប្អូនប្រជាពលរដ្ឋគួរឈប់ចាញ់បោកអ្នកបោកប្រាស អាជីពទៀតដែរ។ រដូវកាលបោះឆ្នោតជារដូវកាលមុខរបរកាក់កបសម្រាប់អ្នកនយោបាយក្នុងការស្វែងរកលុយកាក់លាភសក្ការៈសម្រាប់ក្រុមខ្លួន៕
ដោយ៖ ចៅ ចាក់ស្មុក


No comments:

Post a Comment