លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា តែងគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់ប្រជាពលរដ្ឋមូលដ្ឋាន អាជីវករ និងកម្មករ។ លោក បានលើកឡើងដូចនេះនៅក្នុងសារលិខិតអបអរសាទរផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ក្នុងឆ្នាំកន្លងទៅ រាជរដ្ឋាភិបាលបានវិភាជន៍ថវិកា បម្រើដល់ការអភិវឌ្ឍនៅថ្នាក់ក្រោមជាតិ នៅតាមរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ចំនួនប្រមាណ២២៨២គម្រោង។លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា ថ្មីៗកន្លងទៅនេះ រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឱ្យប្រជាពលរដ្ឋជាអាជីវករលក់ដូរនៅតាមផ្សាររដ្ឋ និងទីតាំងផ្សាររដ្ឋនូវសិទ្ធិ កាន់កាប់ សិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យ ផលលើ តូប រាន ស្តង់ និងកន្លែងលក់ដូរដទៃទៀត ព្រមទាំងមានសិទ្ធិផ្ទេរសិទ្ធិទាំងនេះជូន កូនចៅ ឬអ្នកដទៃទៀតដោយពុំមានការកំណត់អាណត្តិ ព្រមទាំងលុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗទៀត ចំពោះការលក់ដូររបស់ប្រជាពលរដ្ឋតាមកញ្ច្រែង កញ្ជើ ល្អីនៅតាមទីផ្សារទូទាំងប្រទេសមិនអនុញ្ញាតឱ្យយកពន្ធប្រថាប់ត្រាលើការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យពីឪពុកម្តាយមកកូន ការដំឡើងបៀវត្សឱ្យដល់ជាង ១លានរៀលនៅឆ្នាំ២០១៨។
ទន្ទឹមនេះ រាជរដ្ឋាភិបាល ក៏បានគិតគូរដល់ប្រាក់ខែកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែងជើង ដែលនឹងត្រូវកើនឡើងពី១៤០ដុល្លារអាមេរិកក្នុងមួយខែ ទៅដល់១៥៣ដុល្លារ អាមេរិកក្នុងមួយខែ ដែលនេះមានន័យថាកម្មករនឹងទទួលបានប្រាក់ខែសរុបពី១៧០ដុល្លារអាមេរិកក្នុងមួយខែទៅដល់ ១៨១ដុល្លារអាមេរិកក្នុងមួយខែ៕

No comments:
Post a Comment