Monday, April 10, 2017

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ រាជរដ្ឋាភិបាលកម្ពុជា នៅ​តែ​បន្តកសាងហេរចនា​សម័្ពន្ឋ​ដើម្បី​បម្រើ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ រាជរដ្ឋាភិបាលកម្ពុជា នៅ​តែ​បន្តកសាងហេរចនា​សម័្ពន្ឋ​ដើម្បី​បម្រើ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តកសាងហេដ្ឋារចនាសម័្ពន្ឋ ដើម្បី​បម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ការ​ប្រកាស​បន្ត​នូវការកសាងហេរចនាសម័្ពន្ឋរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ បានធ្វើឡើង​តាម​រយៈ​សារលិខិត​របស់​ប្រមុខ​រាជរដ្ឋាភិបាលក្នុងឱកាសអបអរសាទពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំរកា នព្វស័ក ពស ២៥៦១។
នៅក្នុងសាលិខិតដដែលនេះប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា ដោយអនុវត្តតាមយុទ្ធ​សាស្ត្រចតុកោណ​ដំណាក់​កាលទី៣ ប្រមុខរាជរដ្ឋាភិបាលនៅតែបន្តកសាងហេរចនាសម័្ពន្ឋ​ដើម្បីបម្រើ​ដល់ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
លោកនាយករដ្ឋមន្ត្រីបន្តថា ក្នុងឆ្នាំកន្លងទៅរាជរដ្ឋាភិបាលបានបន្តកសាង និងបញ្ជប់ការកសាង និង​បាន​ដាក់​ឲ្យប្រើប្រាស់ជាផ្លូវការនូវសំណង់ហេរចនាសម័្ពន្ឋផ្លូវ ថ្នល់ ស្ពានមួយចំនួនដូចជា កណាត់ផ្លូវជាតិ លេខ៥៦ ផ្លូវ​ចូល​ប្រាសាទបន្ទាយឆ្មា ប្រវែង ១២៤គីឡូម៉ែត្រ ពីសិរីសោភ័ណបន្ទាយមានជ័យដល់ក្រុងសំរោង ខេត្តឧត្តរ​មាន​ជ័យ ផ្លូវជាតិលេខ៤៤ ប្រវែងជាង ១៣៩ គីឡូម៉ែត្រ ភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅផ្លូវជាតិលេខ៥ កំណាត់ផ្លូវជាតិ​លេខ​៧៦ ប្រវែង១៧២ គីឡូម៉ែត្រ ពីខេត្តមណ្ឌលគិរីទៅរតនគិរី និងស្ពានបេតុងកោះធំប្រវែង ៤១៥គីឡូម៉ែត្រ ជាដើម។

មកដល់ដំណាច់ឆ្នាំ២០១៦នេះ សរុបផ្លូវជាតិ និងផ្លូវខេត្តមានប្រវែង ១៥៣៧៦គីឡូម៉ែត្រ ហើយ​ក្នុងនោះ​ផ្លូវ​ចាក់កៅស៊ូមានប្រវែង ១២១០០គីឡូម៉ែត្រ ផ្លូវលំជនបទប្រវែង ១៤៨៦៣ខ្សែ ស្ថាបនារួចមានប្រវែងជាង ៤៣៥០០​គីឡូម៉ែត្រ។ ពីឆ្នាំ២០១២ ដល់ ឆ្នាំ២០១៦ ផ្លូវលំជនបទកែសម្រួល និងចាក់បេតុងមាន​ប្រវែង​ប្រមាណ​ជា​ជាង ៣០០គីឡូម៉ែត្រ៕


No comments:

Post a Comment