Monday, April 10, 2017

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរៀបចំកម្មវិធីអបអរសាទរខួបអនុស្សារីយ៍លើកទី ១៣១ទិវាលពលកម្មអន្ដរជាតិ ១ឧសភាឆ្នាំ២០១៧

នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នេះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ការរៀបចំកម្មវិធីអបអរសាទរខួបអនុស្សារីយ៍លើកទី ១៣១ ទិវាលពលកម្មអន្ដរជាតិ ១ ឧសភាឆ្នាំ២០១៧ ដែលបានលើកប្រធានបទថា៖ “ដើម្បីសនិ្ដភាព ការងារ មុខរបរ និងអភិវឌ្ឍន៍“ ។ តាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថា ក្រសួងនឹងរៀបចំនូវវេទិកាពិភាក្សាអំពីទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ដោយមានការចូលរួមយ៉ាងទូលំទូលាយពីគ្រប់តំណាងភាគីពាក់ព័ន្ធក្នុងវិស័យការងារដូចជា តំណាងក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធ អង្គការវិជ្ជាជីវៈ កម្មករនិយោជិត និយោជក អង្គការអន្ដរជាតិខាងការងា (ILO) នឹងអង្គការសង្គមស៊ីវិល ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយរួមគ្នាលើបញ្ហាកង្វល់ ឬសំណូមពរជាអាទិភាព របស់បងប្អូនកម្មករនិយោជិត និងនិយោជក៕
សូមអានសេចក្ដីប្រកាសរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខាងក្រោមនេះ ៖




No comments:

Post a Comment