Friday, March 24, 2017

តំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំ UN ៖ សេចក្តីថ្លែងការណ៍ចោទប្រកាន់អំពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ប្រាសចាកទាំងស្រុងទៅនឹងអ្វីដែលបានកើតឡើងជាក់ស្តែង

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ លោក ណី សំអុល តំណាងអចិន្រ្តៃយ៍របស់កម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានចេញសេចក្តីថ្លែងការណ៍មួយ ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍មួយចំនួន ដែលបានរិះគន់កម្ពុជាអំពីបញ្ហាសិទ្ធិមនុស្ស។
លោក ណី សំអុល បានបញ្ជាក់ថា «សេចក្តីថ្លែងការណ៍ទាំងនោះ បកស្រាយយ៉ាងអយុត្តិធម៌ ក្នុងន័យអវិជ្ជមានមកលើស្ថានភាពសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយផ្អែកតែលើព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ដែលប្រាសចាកទាំងស្រុងទៅនឹងអ្វីបានកើតឡើងជាក់ស្តែង ដោយព្រ​ងើយ​កន្តើយទៅនឹងការអភិវឌ្ឍន៍ទាំងឡាយ ដែលបានសម្រេចរហូតដល់បច្ចុប្បន្ន និងការតាំងចិត្តដ៏សុចរិតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកស្ទួយ និងការការពារសិទ្ធិមនុស្ស»
លោកបានបន្ថែមទៀតថា «កម្ពុជា​បានយល់ច្បាស់ពីសិទ្ធិ និងទំនួលខុសត្រូវទាំងឡាយ ដែលមានចែងនៅក្នុងសន្ធិសញ្ញាអន្តរជាតិនានាដែលខ្លួនជាសមាជិក។ ប៉ុន្តែយើងខ្ញុំក៏ជឿផងដែរថា សិទ្ធិគឺមានដែនកំណត់ មិនមែនដាច់ខាតនោះទេ ដូច្នេះហើយ បុគ្គលគ្រប់រូប គួរតែប្រើប្រាស់សិទ្ធិរបស់ពួកគេ ដោយទំនួលខុសត្រូវ»

 ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ តំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំ UN ៖



No comments:

Post a Comment