Friday, March 24, 2017

លោក សុខ ឥសាន ៖ ចង់បានប្រជាប្រីយ៍ភាព?

អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា​លោក សុខ ឥសាន នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៧​នេះ បាន​លើក​ឡើង​ពីការ​គិត​គូរ​របស់​រាជរដ្ឋាភិបាលដឹកនាំ​ដោយ​គណបក្ស​ប្រជា​ជនកម្ពុជា​ ដែល​តែង​តែ​គិតគូ​ពី​ប្រយោ​ជ​ន៍​របស់​ប្រជាជន​ ស្រប​តាម​កម្ម​វិធី​នយោបាយ​របស់​ខ្លួន​ ហើយ​សង្ឃឹម​ថា ប្រជាជន​កម្ពុជា​គាំទ្រ​ឲ្យ​ដឹកនាំ​ប្រទេស​ទៀត​ជាក់​ជា​មិន​ខាន។
ខាង​ក្រោម​នេះ​ជា​ខ្លឹម​សារ​ទាំង​ស្រុង​របស់​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា៖
ជាធម្មតាគណបក្សនយោបាយណាក៏ដោយ តែធ្វើអ្វីៗតែងតែគិតពីផលចំណេញដល់គណបក្សខ្លួន។ សំរាប់​គណ​បក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាធ្វើអ្វីៗ ស្រប​តាម​កម្ម​វិធីនយោ​បាយ​របស់​ខ្លួន​ដែល​ត្រូវ​បាន​ប្រជាជនគាំទ្ររួចហើយ និងតែងតែគិតគូពីផលប្រយោជន៍របស់ប្រជាជនជានិច្ច។ ផ្អែក​តាម​ឧត្តមគតិ​នេះ​ហើយ គណបក្សប្រជាជនកម្ពុជា នឹងត្រូវបានប្រជាជនកម្ពុជា នឹងត្រូវបានប្រជាជនកម្ពុជាបន្តគាំទ្រ ឲ្យ​ដឹកនាំ​ប្រទេស​ទៅទៀ​តជាក់ជាមិនខាន។ នេះជាសច្ចធ៌ម ដែលមិនអាចបដិសេធបានជាដាច់ខាត។
អ្វីជាផលប្រយោជន៍ប្រជាជន ពិតជាត្រូវបានឆ្លើយតបពីប្រជាជន ជាមិនខាន។
បើ​តាម​លោក សុខ ឥសាន រាជរដ្ឋាភិបាល​សម្រេច​បាន​សមិទ្ធផល​ជូន​ជាតិ និង​ប្រជាជនកម្ពុជា​ច្រើន​ណាស់​ក្នុង​នោះ​រួម​មាន៖
* ការបញ្ចុះអត្រាការប្រាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺដើម្បីជួយសំរាលបន្ទុករបស់ប្រជាជន។ * ការ​លុប​ចោល​កិច្ច​សន្យា​វិនិយោគផ្លូវវេងស្រេង និងផ្លូវជាតិលេខ៤ គឺពិតជាជួយសំរាល​ការចំណាយ​របស់​ប្រជា​ជន។ * ការ​ប្រគល់​តូបលក់ដូរជូនអាជីវករកាន់កាប់ធ្វើការកស៊ីតកូន-តចៅនៅតាមផ្សារ គឺ​ជា​ការ​គិតគូ​ពី​សុខ​ទុក្ខ​របស់​ប្រ​ជា​ជន​​ដែលជាឧត្តមគតិរបស់គណបក្សប្រជាជនកម្ពុជា។ * ការលុបចោលកិច្ចសន្យាវិនិយោគ​ដី​សម្បទា​ន​សេដ្ឋ​កិច្ចដែលមិនគោរពកិច្ចសន្យា រឹបអូសយកដីមកចែកជាសម្បទានសង្គមកិច្ច។ * ការ​លុបចោល​ការ​បង់​ពន្ធ​​បហរថាប់​ត្រា ៤ភាគរយ ក្នុងការផ្ទេរកម្មសិទ្ធិទៅឲ្យកូន-ចៅបង្កើត ក៏គឺជាការគិតគូពី​ផល​ប្រយោជន៍​ប្រជា​ជ​ន។ * ការសំរួលកាត់ឈ្មោះការទិញដូរមធ្យោបាយធ្វើដំណើរ ក៏ជាការសំរាលការចំណាយរបស់ប្រជាជន។ * ការ​ខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ អណ្តូងទឹក ស្រះទឹក គឺពិតជា​ដើម្បី​បំរើផល​ប្រយោជ​ន៍​ប្រជាជនយ៉ាងពិតប្រាកដ។ * ការយកចិត្តទុកដាក់កសាងព្រះវិហារ សេនាសនៈតាមទីវត្តអារ៉ាម គឺ​ជា​ការ​លើកកំពស់វិស័យពុទ្ធសាសនា ដើម្បីពុទ្ធបរិស័ទបានធ្វើបុណ្យទាន។

លោក សុខ ឥសាន បញ្ជាក់​ថា ការខិតខំប្រឹងប្រែងកសាងសមិទ្ធផលផ្សេងៗសំរាប់សង្គមជាតិ គឺ​សំដៅ​បំរើ​ផល​ប្រយោជន៍ប្រជាជន ដែលធ្វើឲ្យប្រជាជនទទួលផលផ្ទាល់ក្នុងជីវភាពរស់នៅ ។ ជាការ​ឆ្លើយតបប្រជា​ជន​ពិត​ជា​គាំទ្រដល់អ្នកកសាងនោះ ជាមិនខាន ប្រជាជនមិនទៅគាំទ្រអ្នកដែលមិនបានកសាងនោះទេ៕


No comments:

Post a Comment