Friday, March 24, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជាអធិបតីបិទសន្និបាតក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលនេះ

នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំសិក្សា ឆ្នាំ២០១៥-២០១៦ និងលើកទិសដៅសម្រាប់ឆ្នាំសិក្សា ២០១៦-២០១៧ របស់ក្រសួងអប់រំ យុវជន និងកីឡាដែលនឹងធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។


គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានបើកសន្និបាតបូកសរុបការងារ និងលើកទិសដៅការងារថ្មីរបស់ខ្លួនចាប់តាំងពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧មកម្ល៉េះ ហើយនឹងត្រូវបិទបញ្ចប់នៅរសៀលថ្ងៃទី២៣ ខែមីនានេះ។ ក្រសួងអប់រំ យុវជន និងកីឡា ដែលមានលោក ហង់ ជួន​ណារ៉ុន ជារដ្ឋមន្រ្តីនៅក្នុងអាណត្តិទី៥នេះ ត្រូវបានគេមើលឃើញថា កំពុងធ្វើកំណែទម្រង់យ៉ាង​ខ្លាំងដើម្បីពង្រឹងគុណភាពអប់រំនៅកម្ពុជា។ ជាក់ស្តែងការប្រឡងបាក់ឌុបរយៈពេល ៣ឆ្នាំកន្លងមកនេះ មានការរឹតបន្តឹងយ៉ាងតឹងរឹងបំផុតជាហេតុធ្វើឱ្យសិស្សានុសិស្សភ្ញាក់រលឹក​ក្នុងការសិក្សាបង្កើនចំណេះដឹងមិនផ្តេកផ្តួលលើការលួចមើលវិញ្ញាសាក្នុងពេលប្រឡងទៀតនោះឡើយ៕



No comments:

Post a Comment