Friday, March 24, 2017

ក្រសួងទេសចរណ៍​ សហការជាមួយ​អាជ្ញាធរខេត្ត​ស្ទឹងត្រែង​ រៀបចំកម្មវិធី​ដាំដើមឈើ​ អនុស្សាវរីយ៍ក្នុងពិធីបុណ្យទន្លេឆ្នាំ២០១៧

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ គឺជាថ្ងៃទីមួយនៃការប្រាព្ធពិធីបុណ្យទន្លេលើកទី៣ ក្រសួងទេសចរណ៍ បានសហការជាមួយអាជ្ញាធរខេត្តស្ទឹងត្រែង រៀបចំកម្មវិធីដាំដើមឈើអនុស្សាវរីយ៍ ក្រោមអធិបតីភាពលោក ទិត ចន្ថា រដ្ឋលេខាធិការ  និងជាតំណាងដ៏ខ្ពង់ខ្ពស់  លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក យ៉ង់ សុវឌ្ឍនា អភិបាលរងខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ទីរជំនាញជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធ ប្រតិបត្តិករទេសចរណ៍ ភ្ញៀវទេសចរជាតិ  និងអន្តរជាតិ  យុវជន យុវនារីប្រមាណ៣០០នាក់។
សូមបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អញ្ជើញចូលរួមឲ្យបានច្រើនកុះករក្នុងពិធីបុណ្យទន្លេឆ្នាំ២០១៧ នេះ៕


No comments:

Post a Comment