Friday, March 24, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ៖ កម្ពុជា បាននិងកំពុងមានការផ្លាស់ប្តូរយ៉ាងច្រើនលើគ្រប់វិស័យ

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កម្ពុជា បាននិងកំពុងមានការផ្លាស់ប្តូរយ៉ាងច្រើនលើគ្រប់​វិស័យ ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសង្គម។ លោក បានថ្លែង​ដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំសិក្សា ឆ្នាំ ២០១៥-២០១៦ និងលើកទិសដៅសម្រាប់ឆ្នាំសិក្សា២០១៦-២០១៧ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន​ សែន បានបញ្ជាក់ថា កម្ពុជា ត្រូវបាន ទទួលស្គាល់ថាមានការផ្លាស់ប្តូរយ៉ាងច្រើនទាំងផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​សង្គម ដែលក្នុងនោះកម្ពុជាកំពុងស្ថិតលើគន្លងផ្លូវដ៏ត្រឹមត្រូវលើការអភិវឌ្ឍដែលកាន់តែរីក ចម្រើនឡើងជាលំដាប់លើគ្រប់វិស័យពីមួយឆ្នាំទៅមួយឆ្នាំ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់បន្ថែមថា ជាក់ស្តែងកម្ពុជាសម្រេចបាន​កំ​ណើន​សេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យម៧.១%  វិស័យហេដ្ឋារចនាសម្ព័​ន្ធរូបវ័ន្តកាន់តែមាន​ភាពរស់​រវើកតភ្ជាប់គ្រប់ទិសតំបន់ ដែលមិនត្រឹមតែធ្វើសមាហរណកម្មហេដ្ឋារចនា​សម្ព័ន្ធផ្ទៃក្នុង​ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើសមាហរណកម្មប្រទាក់ក្រឡាទៅនឹង​ប្រទេសជិតខាង​ទៀតផង៕


No comments:

Post a Comment