Friday, March 24, 2017

ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់៖ ក្រសួងការពារជាតិមិនបានចំណាយថវិកាលើសលប់ និងខ្ជះខ្ជាយឡើយ

ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងប្រតិកម្មចំពោះអ្នករិះគន់ និងចោទប្រកាន់ថា ក្រសួងការពារជាតិបានចំណាយថវិកាលើសលប់ និងមិនត្រឹមត្រូវទៅតាមផែនការកំណត់។ លោកឧបនាយករដ្ឋមន្រ្តីថា ថវិកាដែលចំណាយសម្រាប់ក្រសួងការពារជាតិ គឺត្រូវបានគិតគូរយ៉ាងច្បាស់លាស់និងមិនមានភាពខ្ជះខ្ជាយនោះឡើយ។
ឆ្លើយតបការរិះគន់រឿងចាយវាយថវិកានេះ ក្នុងពិធីប្រគល់និងទទួលសម្ភារៈយោធា របស់កូរ៉េខាងត្បូង នៅវិទ្យាស្ថានបច្ចេកទេសយោធាតេជោ ហ៊ុន សែន ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានបញ្ជាក់ថា ក្រសួងការពារជាតិបានកំណត់និងផ្តោតជាសំខាន់ការចំណាយទៅលើកិច្ចការសង្គមជាសំខាន់ៗ និយាយឱ្យចំគឺចំណាយលើការបើកប្រាក់បៀវត្សរ៍ជូនកងទ័ពឱ្យមានភាពប្រសើរឡើង ជាង​មុនតាមរយៈការផ្តល់ប្រាក់ប្រៀវត្សរ៍ឱ្យកាន់តែកើនឡើងស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល មិនមែនតែកងទ័ពទេគឺជាទូទៅរហូតដល់ឆ្នាំ២០១៨មិនឱ្យទាបជាង ១លានរៀលនោះទេ។

លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានបញ្ជាក់ថា «អ្នកដែលរិះគន់នេះ បានតែថាទេ ពេលខ្លះ មិនបានដឹងពីការលំបាករបស់បងប្អូនកងទ័ពយ៉ាងណា? ការផ្តល់ និងការជួយនេះ គឺជាឱកាសល្អមួយ ចឹងបានខ្ញុំចេះតែអរគុណ ដូចជាប្រទេសកូរ៉េ បានជួយកម្ពុជាដូចជាជួយរំលែកការលំបាកមួយហើយយើងក៏គ្មានថវិកាណាទៅទិញនិងបង្កើនសម្ភារៈ បំពាក់ដល់ អង្គភាពនោះទេ អត់មានលុយទេ លុយនឹងបើកតែប្រាក់ខែ អស់បាត់ហើយគ្មានលុយឯណោះទៅចំណាយខ្ជះខ្ជាយលើសលប់ដូចការចោទប្រកាន់នោះទេ»







No comments:

Post a Comment