Friday, March 24, 2017

លោកឧកញ៉ា អូស្មាន ហាស្សាន់ ប្រាប់ដល់សាសនិកឥស្លាមកម្ពុជាឲ្យបន្តការគាំទ្រចំពោះរាជរដ្ឋាភិបាលដើម្បីការអភិវឌ្ឍ

កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ម្សិលមិញសង្គ្រាមបែកបាក់ជាតិ និងរបបប្រល័យពូជសាសន៍ នាពេលកន្លងទៅបានធ្វើឲ្យកម្ពុជា រងនូវការខាតបង់ច្រើនឥតគណនារាប់ទាំងអាយុជីវិតប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ នយោបាយ និងសេដ្ឋកិច្ច-សង្គម។ល។ ដែលយើងទាំងអស់គ្នាមិនចង់ឲ្យវាកើតមាននៅលើទឹកដី នៃមាតុភូមិរបស់យើងជាថ្មីម្តងទៀតឡើយ។
នេះជាការលើកឡើងរបស់លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាថ្នាក់ដឹកនាំជាន់ខ្ពស់សាសនិកឥស្លាមកម្ពុជា ក្នុងពិធីសំណេះសំណាលជា មួយប្រជាពលរដ្ឋ តំណាងសាសនិកឥស្លាមគ្រូបង្រៀនឥស្លាម និងក្រុមយុវជនឥស្លាមកម្ពុជា
នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

លោកឧកញ៉ា អូស្មាន ហាស្សាន់ បានបញ្ជាក់ថា កម្ពុជាទើបតែរកបានសន្តិភាពការឯកភាពជាតិទាំងស្រុងនាឆ្នាំ១៩៩៨ ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន ហើយចាប់ពីពេលនោះមក យើងមានឱកាសពេញលេញក្នុងការកសាងប្រទេស និង
ខឿនសេដ្ឋកិច្ចជាតិ ដោយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះកម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំក្នុងកម្រិតជាង៧% រីឯជីវភាពរបស់ប្រជាពលរដ្ឋក៏បានប្រសើរជាលំដាប់ ដោយយើងបានកាត់បន្ថយនូវអត្រានៃភាពក្រីក្រជារៀងរាល់ឆ្នាំប្រកបដោយមោទនភាព។
លោកថា ទាំងអស់នេះសុទ្ធតែកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ ដូច្នេះប្រជាពលរដ្ឋ ក្នុងនោះ បងប្អូនសាសនិកឥស្លាមកម្ពុជាទាំងអស់ត្រូវមានស្មារតី និងឆន្ទះក្នុងការបន្តការគាំទ្រចំពោះ ការដឹកនាំរបស់រាជរដ្ឋាភិបាលដើម្បីការរីកចំរើនជាបន្តទៀត ពិសេសការទទួលបាននូវការ
យកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល មកលើសហគមន៍ឥស្លាមកម្ពុជា បន្ទាប់ពីយើងទទួលបានរួចហើយនូវសេរីភាព ខាងជំនឿសាសនា និងសេរីភាពខាងនយោបាយ។
ក្នុងនាមជាថ្នាក់ដឹកនាំជាន់ខ្ពស់សាសនិកឥស្លាមកម្ពុជា លោកឧកញ៉ា អូស្មាន ហា ស្សាន់ បានប្រាប់ដល់បងប្អូនឥស្លាមកម្ពុជាទាំងអស់ឲ្យគោរពច្បាប់របស់ប្រទេសកម្ពុជា ហើយសូមអ្នកដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នានាពេលខាង មុខ ក្នុងនោះយើងនឹងមានការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ/សង្កាត់ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០១៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨៕
ប្រភព GN



No comments:

Post a Comment