Friday, March 24, 2017

ក្រសួងការងារចូលរួមរំលែកទុក្ខដល់ជនរងគ្រោះ និងក្រុមគ្រួសារញាតិមិត្តក្នុងឧបទ្ទវហេតុផ្ទុះឡដុតអុសយកចំហាយនៅរោងចក្រ សិនតៃ ហ្គាមេន

ក្រសួងការងារបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីឧបទ្ទវហេតុផ្ទុះឡដុតអុសយកចំហាយ នៅ​​រោងចក្រ សិនតៃ ហ្គាមេន ស្ថិតក្នុងភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី ភ្នំពេញ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ដែលបានបណ្តាលឱ្យកម្មការិនីចំនួន០១នាក់​បានស្លាប់ រងរបួសចំនួន០៧នាក់ក្នុងនោះ០១នាក់របួសធ្ងន់ និង០៦នាក់ទៀតរបួសស្រាល។
សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសូមចូល​រួម​រំលែកទុក្ខក្រៀមក្រំនិងអាណិតស្រឡាញ់ជាទីបំផុតជាមួយក្រុមគ្រួសារ និងញាតិ​មិត្ត​ទាំង​អស់​នៃសព និងជនរងគ្រោះ និងជូនពរដល់អ្នករងគ្រោះឆាប់បានជាសះស្បើយ៕

សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារខាងក្រោម៖


No comments:

Post a Comment