Friday, March 24, 2017

លោក កឹម គុណវឌ្ឍ៖ អ្នកសារព័ត៌មានត្រូវឈរលើលក្ខណៈស្ថាបនា «សត្យានុម័ត ពិតប្រាកដ ត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ» លើវិស័យផ្សព្វផ្សាយព័ត៌មាន

លោក កឹម គុណវឌ្ឍ អគ្គនាយកនៃទូរទស្សន៍ជាតិកម្ពុជាបានលើកឡើងថា ដើម្បីការអភិវឌ្ឍនៃតំបន់អាស៊ី​របស់យើង ប្រព័ន្ធសារព័ត៌មាន និងផ្សព្វផ្សាយអាស៊ី ត្រូវតែដើរតួនាទីកាន់តែធំៗឡើង យើងត្រូវតែរួមគ្នាដោយ ឈរលើតួនាទីទទួលខុសត្រូវពិតប្រាកដមួយ និងដោយមាន លក្ខណៈស្ថាបនាលើវិស័យផ្សព្វផ្សាយព័ត៌មានប្រកបដោយសត្យានុម័តពិតប្រាកដត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ។

ការលើកឡើងរបស់ លោក កឹម គុណវឌ្ឍ អគ្គនាយកនៃទូរទស្សន៍ជាតិកម្ពុជា បានធ្វើឡើងនៅក្នុងវេទិកា «Boao Forum for ASIA BFA Annual Conference 2017» សម្រាប់កិច្ចពិភាក្សតុមូល របស់អ្នកដឹកនាំព័ត៌មានដែលនឹងរំពឹងទុកចំពោះកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សព្វផ្សាយនៅអាស៊ី Media Leaders Roundtable on: New Prospects for ASIAN Media Cooperation។ កិច្ចពិភាក្សានេះ ធ្វើនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ នៅក្រុងបូអៅ ខេត្តហាយណាន់ ប្រទេសចិន ដោយមានអ្នកជំនាញឯកទេស អ្នកគ្រប់គ្រង អ្នកដឹកនាំវិស័យផ្សព្វផ្សាយ ចំនួន ២៨រូបមកពី៩ប្រទេសចូលរួមក្នុងកិច្ចពិភាក្សាតុមូលក្នុងកិច្ចពិភាក្សា។

លោក កឹម គុណវឌ្ឍ បន្តថាបើទោះបីជាប្រទេសណាមួយនៅក្នុងតំបន់អាស៊ី រហូតដល់ពិភពលោកទាំងមូលក្តី គឺសុទ្ធតែត្រូវការបរិយាកាសនូវមតិអន្តរជាតិដ៏ល្អប្រសើរមួយ។ បណ្តាប្រទេនានានៅអាស៊ីមានទំនាក់ទំនង ទីតាំងភូមិសាស្ត្រយ៉ាងជិតស្និទមានប្រវត្តិសាស្រ្តដ៏យូរអង្វែង និងប្រពៃណីវប្បធម៌មានលក្ខណៈពិសេសរៀងៗខ្លួន។ អ្នកសារព័ត៌មានមានការប្រាស្រ័យទាក់ទងគ្នាតាំងពីបុរាណកាល យើងបានរៀនសូត្រពីគ្នានូវសមទ្ធិផលអរិយធម៌ពីគ្នារៀនសូត្រពីបទពិសោធន៍អភិវឌ្ឍជាដៃគូភាគីនឹងគ្នាសំដៅជំរុញដល់ការអភិវឌ្ឍ និងការរីកចម្រើនរៀងៗខ្លួន។ នេះជាទស្សនទាននៃអ្នកចូលរួមក្នុងកិច្ចពិភាក្សាតុមូលពាក់ព័ន្ធលើការបង្កើតនិងការចូលរួមជាសមាជិកនៃ «អង្គការសហប្រតិបត្តិការប្រព័ន្ធសារព័ត៌មានអាស៊ី»




No comments:

Post a Comment