Friday, March 24, 2017

អភិបាលរាជធានី៖ ម្លប់នៃសន្តិភាព បានផ្តល់ឱកាសសម្រាប់ពលរដ្ឋគ្រប់រូបមានអ្វីៗគ្រប់បែបយ៉ាង រួមទាំងការកាន់ជំនឿសាសនាផងដែរ

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានថ្លែងថា ម្លប់នៃសន្តិភាព បានផ្តល់ឱកាសសម្រាប់ពលរដ្ឋគ្រប់រូបមានអ្វីៗគ្រប់បែបយ៉ាង រួមទាំងការកាន់ជំនឿសាសនាផងដែរ។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានាក្នុងវត្តសែនសុខស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកអភិបាលរាជធានី បានបញ្ជាក់ថា ម្លប់នៃសន្តិភាព បានផ្តល់ឱកាសសម្រាប់ពលរដ្ឋគ្រប់រូបមានអ្វីៗគ្រប់បែបយ៉ាង រួមទាំងការកាន់ជំនឿសាសនាផងដែរ ហើយលោក ក៏បានអំពាវ​នាវ​ឱ្យគ្រប់គ្នាត្រូវបន្តថែរក្សាសន្តិភាពនេះឱ្យបានយូរអង្វែងទៅទៀត

វត្តសែនសុខ គឺជាវត្តថ្មីដែលទើបកកើតឡើងប្រមាណជា ៤ឆ្នាំមុន ក្រោមការខិតខំប្រឹងប្រែងរបស់ព្រះអង្គចៅអធិការ និងជំនឿយ៉ាងមុតមាំរបស់ប្រជាពុទ្ធបរិស័ទ ក្នុងការរួមកម្លាំងកសាងសមិទ្ធផលទាំងឡាយក្នុងទីអារាមនេះ






No comments:

Post a Comment