Friday, March 24, 2017

ក្រុម​ហ៊ុន China Railway International Group ចាប់អារម្មណ៍វិនិយោគ​លើវិស័យ​ផ្លូវដែក​នៅ​កម្ពុជា​

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានជួបពិភាក្សាការងារជាមួយលោក Wang Lijie អនុប្រធាន និងជាប្រធានវិស្វករនៃក្រុមហ៊ុន China Railway International Group នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ។

នាឱកាសនោះដែរ លោក Wang បានជម្រាបជូនលោករដ្ឋមន្ត្រីថា ក្រុមហ៊ុននេះ មានចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យផ្លូវដែកនៅកម្ពុជា។
លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានផ្តល់អនុសាសន៍ឱ្យលោក Wang ពិចារណាក្នុងការវិនិយោគលើគម្រោងនានាដោយផ្អែកលើគោលការណ៍ “កសាង ប្រតិបត្តិ និងផ្ទេរ”៕


No comments:

Post a Comment