Friday, March 24, 2017

ហ្វេសប៊ុកចៅចាក់ស្មុក៖ កូនកើតមុនឪ!

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ទំព័រហ្វេសប៊ុកចៅចាក់ស្មុក បានបង្ហោះផ្សាយបញ្ជាក់ជូន​សាធារណជននូវអត្ថបទមួយក្រោមចំណងជើងថា «កូនកើតមុនឪ!»  ដែលមានខ្លឹមសារ​ដូច​ខាងក្រោម៖
ស្របពេលដែលក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹងដ៏សំខាន់មួយដោយប្រកាសថា សមាជវិសាមញ្ញជ្រើសរើសប្រធាន និងអនុប្រធានថ្មី របស់គណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ កន្លងទៅ គឺខុសច្បាប់ មន្រ្តីជាន់ខ្ពស់ផែ្នកច្បាប់របស់ក្រសួងមហាផ្ទៃ បានលើកឡើងថា សមាជវិសាមញ្ញជ្រើសរើសប្រធានមួយរូប និងអនុប្រធានថ្មី៣រូប របស់គណបក្សសង្រ្គោះជាតិ ប្រៀបបានទៅនឹង «កូនកើតមុនឪ»
មន្រ្តីជាន់ខ្ពស់ផែ្នកច្បាប់របស់ក្រសួងមហាផ្ទៃ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះថា នៅក្នុងលក្ខន្តិកៈរបស់គណបក្សសង្រ្គោះជាតិ ដែលបានតម្កល់ទុក នៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣ បានបញ្ជាក់ថា គណបក្សអាចជ្រើសរើសប្រធាន និងអនុប្រធានបានតែម្នាក់ប៉ុណ្ណោះ ប៉ុន្តែនៅពេលនេះគណបក្សសង្រ្គោះជាតិបានជ្រើសរើស អនុប្រធានដល់ទៅ៣រូប តាមលក្ខន្តិកៈថ្មី មុនពេលដែលខាងគណបក្សមិនទាន់បានជូនដំណឹងដល់ក្រសួងមហាផ្ទៃ ឬក្រសួងមហាផ្ទៃមិនទាន់បានទទួលស្គាល់ការកែប្រែនៅឡើយ បែរជាសមាជជ្រើសរើស ប្រធានមួយ អនុប្រធានបីរួចទៅហើយ ដែលនេះជាទង្វើខុសច្បាប់ ដូច កូនកើតមុនឪ។

នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលចេញថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បើផ្អែកតាមលក្ខន្តិកៈរបស់គណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣ សមាជវិសាមញ្ញបោះឆ្នោតជ្រើសតាំងលោក កឹម សុខា ជាប្រធាន និងលោក ប៉ុល ហំម លោកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង ជាអនុប្រធាននៃគណបក្សសង្រ្គោះជាតិ គឺបានអនុវត្តផ្ទុយនឹងប្រការ៤៧ ត្រេទី២ នៃលក្ខន្តិកៈគណបក្សដោយអាណត្តិនៅសល់ មានរយៈពេលតិចជាង១៨ខែ គិតត្រឹមកាលបិរច្ឆេទដែលលោក សម រង្ស៊ី បានលាលែងចេញពីតំណែងជាប្រធានគណបក្សនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧»


No comments:

Post a Comment