Friday, March 24, 2017

ឯកសារវិភាគលើទិដ្ឋភាពច្បាប់ស្តីពីសមាជវិសាមញ្ញជ្រើសតាំងប្រធានថ្មី និងអនុប្រធានថ្មីរបស់គណបក្សសង្រ្គោះជាតិ

បន្ទាប់ពីក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងថាសមាជវិសាមញ្ញជ្រើសតាំងប្រធានថ្មី និង អនុប្រធានថ្មីរបស់គណបក្សសង្រ្គោះជាតិខុសច្បាប់ ក៏មានការបែកធ្លាយនូវឯកសារវិភាគលើទិដ្ឋភាពច្បាប់ស្តីពីសមាជវិសាមញ្ញនេះ នៅក្នុងក្រុមបណ្តាញសារព័ត៌មាននានានៅក្នុងស្រុក នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ។
នៅក្នុងឯកសារវិភាគលើទិដ្ឋភាពច្បាប់ ដែលមានចំនួន៥ទំព័រ បានរៀបរាប់យ៉ាងលម្អិតជុំវិញការធ្វើសមាជវិសាមញ្ញ ជ្រើសតាំងប្រធានថ្មី និងអនុប្រធាន៣រូបគឺខុសទៅនឹងប្រការ៤៧នៃលក្ខន្តិកៈរបស់គណបក្សសង្រ្គោះជាតិដែលជាច្បាប់កំពូលរបស់គណបក្សនេះដូចដែលក្រសួងមហាផ្ទៃប្រកាសថាខុសច្បាប់។
នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ ក្រសួងមហាផ្ទៃបានចេញសេចក្តីជូនដំណឹងដ៏សំខាន់មួយដោយប្រកាសថាសមាជវិសាមញ្ញជ្រើសរើសប្រធាន និងអនុប្រធានថ្មីរបស់គណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី០២ ខែមីនាកន្លងទៅគឺខុសច្បាប់។ នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលចេញថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ចុះហត្ថលេខាដោយលោកឧបនា​យករដ្ឋមន្រ្តី ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា៖​ «បើផ្អែកតាមលក្ខន្តិកៈរបស់គណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣ សមាជវិសាមញ្ញបោះឆ្នោតជ្រើសតាំងលោក កឹម សុខា ជាប្រធាន និងលោក ប៉ុល ហំម លោកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង ជាអនុប្រធាននៃគណបក្សសង្រ្គោះជាតិគឺបានអនុវត្តផ្ទុយនឹងប្រការ៤៧ ត្រេទី២ នៃលក្ខន្តិកៈគណបក្សដោយអាណត្តិនៅសល់ មានរយៈពេល តិចជាង១៨ខែ គិតត្រឹមកាលបិរច្ឆេទដែលលោក សម រង្ស៊ី បានលាលែងចេញពីតំណែងជាប្រធានគណបក្សនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧»
មន្រ្តីជាន់ខ្ពស់ផែ្នកច្បាប់របស់ក្រសួងមហាផ្ទៃ សុំមិនបញ្ចេញឈ្មោះបានថ្លែងប្រាប់បណ្តាញ​ព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះថា នៅក្នុងលក្ខន្តិកៈរបស់គណបក្សសង្រ្គោះជាតិដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣ បានបញ្ជាក់ថាគណបក្សអាចជ្រើសរើសប្រធាន និងអនុប្រធានបានតែម្នាក់ប៉ុណ្ណោះ ប៉ុន្តែនៅពេលនេះគណបក្សសង្រ្គោះជាតិបានជ្រើសរើស អនុប្រធានដល់ទៅ៣រូប ខណៈដែលខាងគណបក្សមិនទាន់បានកែលក្ខន្តិកៈរបស់ខ្លួនដើម្បីជូនដំណឹងដល់ក្រសួងមហាផ្ទៃនោះទេ បែរជាធ្វើសមាជជ្រើសរើសប្រធានមួយ អនុប្រធានបីរួចទៅហើយដែលនេះជាទង្វើខុសច្បាប់ ប្រៀបបានទៅនឹង«កូនកើតមុនឪ»
ឯកសារវិភាគលើទិដ្ឋភាពច្បាប់នេះមានចំនួន៧ចំណុចធំៗដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
(ប្រភព៖ Fresh News)





No comments:

Post a Comment