Friday, March 24, 2017

ក្រសួងមហាផ្ទៃ ÷ សមាជវិសាមញ្ញជ្រើសរើសប្រធាន និងអនុប្រធានថ្មីរបស់គណបក្សសង្រ្គោះជាតិ​ ខុសច្បាប់

ក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹងដ៏សំខាន់មួយដោយប្រកាសថា សមាជវិសាមញ្ញជ្រើស រើសប្រធាន និងអនុប្រធានថ្មី របស់គណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី០២ ខែមីនាកន្លងទៅគឺខុសច្បាប់ នេះបើយោងតាមលិខិតដែលក្រសួងមហាផ្ទៃផ្ញើជូនលោក យឹម សុវណ្ណប្រធានគណកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិចុះថ្ងៃទី២២ ខែមីនា នេះ។
ជាមួយគ្នានេះក្រសួងមហាផ្ទៃក៏បានស្នើឲ្យគណបក្សសង្រ្គោះជាតិ ដូរពាក្យស្លោករបស់ខ្លួន ព្រោះសារ នយោបាយរបស់គណបក្សសង្រ្គោះជាតិ «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត» មានខ្លឹមសារផ្ទុយនឹងស្មារតីរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ច្បាប់ស្តីពីគណបក្សនយោបាយ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ពិសេសរបបប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា និងគោលការណ៍នៃប្រព័ន្ធបោះឆ្នោតសមាមាត្រ៕



No comments:

Post a Comment