Monday, December 18, 2017

Najib​ បានរៀបចំ​បង្កើនការ​ក្តាប់អំណាច​

ឆ្នាំ ២០១៧ មិន​មែនជា​ឆ្នាំ​ប្រសើរ​ខាង​នយោ​បាយ​សម្រាប់​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​ Najib Razak ទេ។ នៅ​ផ្ទៃក្រៅ Najib ហាក់ដូចជា​មាន​បញ្ហា​នយោបាយ​ជា​មួយ​រឿង​អាស្រូវ​ 1MBD នៅ​តាម​លងគាត់​ និង​ជា​មួយ​អតីត​នាយក​រដ្ឋមន្ត្រី​​និង​ជា​គូប្រជែង​ស្លាប់​រស់​របស់គាត់​គឺ Mahathir Mohammad ដែល​កំពុង​ដឹកនាំ​សម្ព័ន្ធ​បក្ស​ប្រឆាំង​ថ្មី Pakatan Harapan ។ ប៉ុន្តែ តាម​ធាតុជាក់​ស្តែង Najib មិន​អាច​មាន​សុវត្ថិភាព​ខាង​នយោ​បាយ​ទេ។ ដោយ​ការ​បោះឆ្នោត​ជាតិ​គ្រោង​ធ្វើ​នៅ​ដើម​ឆ្នាំ​ក្រោយ​ ​គាត់​កំពុង​ស្ថិត​ក្នុង​ការស្ថានភាព​រឹង​មាំដែល​នឹង​ត្រូវ​ជាប់​ឆ្នោត​ឡើង​វិញទៀត។​

Najib នឹង​ពិត​ជា​សប្បាយចិត្ត​ជា​មួយ​នឹង​កិច្ច​ព្រមព្រៀង​ជា​លក្ខណៈ​បុគ្គលដែល​គាត់​បាន​ធ្វើ​ជា​មួយ​ Abdul Hadi Awang ជា​មេដឹកនាំ​របស់​បក្ស​ Parti Islam Malaysia (PAS)។ ស្ថិត​ក្រោម​ Hadi បក្ស​ PAS បាន​បដិសេធ​ចូល​រួម​ជាមួយ​បក្ស Pakatan Harapan ដោយ​លើក​ឡើងពី​ការ​មាន​ឥទ្ធិពល​​ពី​បក្ស​ Democratic Action Party (DAP) ដែល​មាន​មូលដ្ឋាន​នៅ​ចិន។ លោក Hadi បាន​អះអាង​ថា ផែនក​ការ​សម្ងាត់​របស់ DAP គឺបញ្ឈប់​ការ​បង្កើត​រដ្ឋ​អ៊ីស្លាម​មួយ និង​ដើម្បី​លើក​កម្ពស់​​សាសនា​គ្រឹស្ត។ ក្នុង​ខណៈ​នេះ​អាច​ជា​ការ​ព្រួយ​បារម្ភពិត​ប្រាកដ​នៅ​ក្នុង​សហគមន៍​ម៉ាឡេនោះ មូល​ហេតុ​កាន់តែ​ជាក់ស្តែង​ទៀត​នោះគឺ​ការ​ស្អប់​​របស់​លោក Hadi លើ​លោក Mahathir ចំពោះ​ការ​បង្គ្រាប​ផែនការ​នយោ​បាយ​របស់​បក្ស PAS យ៉ាង​ជោគជ័យ​នៅពេល​គាត់​កាន់​អំណាច។​

ប៉ុន្តែ Najib កំពុង​ចុះ​សម្រុង​គ្នា​ល្អ​ជា​មួយ​លោក HAdi។ លោក Najib បាន​សន្យា​ដល់​លោក Hadi ថា បក្ស​ចម្រុះ​ UMNO នឹង​គាំទ្រ​​ការ​ធ្វើ​វិសោធន៍កម្មមាត្រា RUU 355 ​ដើម្បី​បង្កើន​​ការ​ដាក់​ទណ្ឌ​កម្ម​តាម​ផ្លូវ​តុលាការ​ស្ថិត​ក្រោម​ច្បាប់​សារីយ៉ា (Sharia Law)។ អ្នក​ជំនាញ​ច្បាប់​ភាគច្រើន​ជឿថា នៅពេល​មាត្រា RUU 355 អនុម័ត​ដោយ​សភា វា​នឹង​ជា​ជំហាន​ដំបូង​​ក្នុងការ​ផ្លាស់ប្តូរ​​រដ្ឋធម្មនុញ្ញ​សហព័ន្ធ​របស់​ម៉ាឡេស៊ី។ កិច្ច​ព្រមព្រៀង​មិន​លាយ​លក្ខអក្សរ​រវាង​ Hadi និង​ Najib គឺ​ថា នៅពេល Najib ឈ្នះឆ្នោត​ បក្ស UMNO នឹងទទួល​យច្បាប់ RUU 355 មក​ធ្វើ​ជា​​ច្បាប់​រដ្ឋាភិបាល។​

ប្រសិន​បើ​កិច្ច​ព្រមព្រៀង​នោះ​អនុវត្ត​មែន បក្ស PAS នឹង​ដាក់​បេក្ខជន​ជា​ច្រើន​​​ដើម្បី​ប្រជែង​នៅ​ក្នុង ១១០ ដែល​មាន​ភាគច្រើន​ជា​ជន​ម៉ាឡេ។ ក្នុង​ខណៈ​ដែល​រឿង​នេះ​មើលទៅ​អាក្រក់​សម្រាប់ Najib នោះ​ គេ​ត្រូវ​តែ​យល់​នៅ​ក្នុង​បរិបទ​​នៃ​បក្ស Patatan Harapan ដែល​ក៏​កំពុង​ដណ្តើម​យកអាសនៈរបស់​ពួក​ម៉ាឡេ​ទាំង​នេះដែរ។ វា​មិន​អាច​ទៅ​រួច​ដើម្បីឈ្នះ​ការ​បោះឆ្នោត​ជាតិ​នៅ​ម៉ាឡេស៊ី​ដោយ​គ្មាន​ការ​ឈ្នះ​អាសនៈភាគ​ច្រើន​ពី​ពួក​ម៉ាឡេ​នោះទេ។​

ម៉ាឡេស៊ី​បាន​ស្ថិត​ក្នុង​ប្រព័ន្ធ​បោះឆ្នោត​តាម​សម្លេង​ភាគ​ច្រើន ដូច្នេះ ដោយ​មាន​ការ​បែក​សម្លេង​ប្រឆាំង​រវាង PAS និង​ Pakatan Harapan បក្ស UMNO នឹង​ឈ្នះអាសនៈពីពួក​ម៉ាឡេ​ភាគ​ច្រើន ហើយ​នាំ​ឲ្យ​ឈ្នះ​ការ​បោះឆ្នោតជាតិ។ Najib ក៏មានទំនុក​ចិត្ត​ក្នុង​យុទ្ធ​សាស្ត្រ​នេះ​ដែរដែល​ថា គាត់​បាន​ប្រាប់​ក្រុម​គាត់​ថា បក្ស UMNO គឺមាន​គោល​ដៅ​ឈ្នះអាសនៈចន្លោះ ១៤០ និង ១៦០ នៅ​ក្នុង​សភា​ដែល​មាន​អាសនៈ ២២២។

ផ្ទុយ​ទៅ​វិញ ដោយ​គ្មានអំណាច​នៃ​បរិបាល​កិច្ច​ និង​ក្បាលម៉ាស៊ីន​រដ្ឋាភិបាល​នោះទេ មេដឹកនាំ​បក្ស​ប្រឆាំង Mahathir កាន់តែ​លំបាក​ក្នុងការ​មាន​ឥទ្ធិពល​លើ​ម្ចាស់ឆ្នោត។ បញ្ហា​របស់​ Mahathir នោះគឺ​កេរ្តិ៍​តំណែល​បុរសខ្លាំង​របស់គាត់។ មនុស្ស​ជា​ច្រើន​នៅ​ក្នុង​វណ្ណៈ​កណ្តាល​និង​បក្ស​ប្រឆាំង​ចង់​ឲ្យ​គាត់​​សុំ​ទោស​ដល់ការ​រំលោភបំពាន​សិទ្ធិមនុស្ស​ក្នុង​ពេល​កាន់អំណាច ២២ ឆ្នាំ​របស់គាត់ រាប់​ទាំង​ការដាក់គុក​មេបក្ស​ប្រឆាំង​ស្ថិត​ក្រោម​ច្បាប់​សន្តិសុខ​ផ្ទៃ​ក្នុង​ដ៏អាក្រក់​នោះ។ លោក Mahathir បាន​បដិសេធ​ខ្លាំង​​ក្នុងការ​សុំទោស ហើយ​គ្រាន់តែ​និយាយ​ថា គាត់​សោក​ស្តាយ​ដល់​សកម្មភាព​ខ្លះ​របស់គាត់។​

អ្នក​បោះឆ្នោត​តាម​ទី​ប្រជុំជន​​ហាក់ដូចជា​មិន​អាច​ទុក​ចិត្ត​លោក Mahathir ដែល​កំពុង​ប្រើ​ប្រាស់​បក្ស​ប្រឆាំង​ដើម្បី​ចាប់​យកអំណាច​ប៉ុណ្ណោះ។ អ្នកខ្លះ​ព្រួយ​ថា នៅ​ពេល​ឡើង​កាន់​អំណាច គាត់​នឹង​ងាក​ទៅ​រក​​របៀប​ដឹកនាំ​ផ្តាច់​ការ​ទៀត។ ដូច្នេះ មាន​គ្រោះថ្នាក់ពិត​ប្រាកដ​ដែល​ថា អ្នក​បោះ​ឆ្នោត​នៅតាម​ទីក្រុង​និង​មានការ​អប់រំ​ខ្ពស់​នឹង​ប្រឆាំង​វត្តមាន​របស់​ Mahathir ដោយ​គ្រាន់តែ​ស្នាក់នៅ​ផ្ទះ​ក្នុងពេល​បោះឆ្នោត​ ជា​ជាង​ទៅ​បោះឆ្នោត​ឲ្យ​បក្ស​ប្រឆាំង​ ដែល​បាន​ជួយ​ Najib ដោយ​ប្រយោល។​

រឿង​អាស្រូវ 1MDB នោះ​ក៏​មិន​ហាក់ដូចជា​ទាញ​យក​ចំណេញ​នយោ​បាយ​ទេ។ ទោះ​ជា​មានការ​ខិត​ខំ​បំផុត​របស់​បក្ស​ប្រឆាំង​ក្នុងការ​លាបពណ៌​ Najib ថា ជា​អ្នក​ពុក​រលួយ​​និង​ជា​ជន​ផ្តាច់​ការ​អន្តរជាតិក៏​ដោយ ក៏ Najib លៃ​លក​ជួប​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ នៅ​សេតវិមាន​ដែរ។ Najib ថែម​ទាំង​បាន​ប្រាប់​ ត្រាំ ថា ម៉ាឡេស៊ី​នឹង​ “ធ្វើ​ឲ្យ​អាមេរិក​អស្ចារ្យ​ឡើង​វិញ” ដោយ​ការ​វិនិយោគ​​ជាង ២០ ពាន់​លាន​ដុល្លារ​នៅ​អាមេរិក។​

ភ្លាម​បន្ទាប់ពី​វ៉ាស៊ីនតោន Najib បានទៅកាន់ក្រុង​ឡុងដ៍ដើម្បីជួបនាយក​រដ្ឋមន្ត្រីអង់គ្លេស។ រូប​ថត​ជា​មួយ​ ត្រាំ និង May បាន​ធ្វើ​ឲ្យ​ស្លាប់​ដល់​យុទ្ធនាការ​ឃោសនា​របស់បក្ស​ប្រឆាំង​នៅ​តំបន់​ជន​បទ​ម៉ាឡេស៊ី។​

Najib ក៏​បាន​បង្អាក់​ដល់​ការ​អះ​អាង​របស់​បក្ស​ប្រឆាំង​ដែល​ថា Saudi Arabia មិន​សប្បាយ​ចិត្ត​ជា​មួយ​ Najib ចំពោះការ​ភ្ជាប់ពួក Saudi នៅ​ក្នុង​​ 1MDB ដោយ​ការ​ទទួល​ស្តេច​ Salman នៅ​ម៉ាឡេស៊ី។ Najib ថែម​ទាំង​​ថតរូបស៊ែលហ្វី​ជា​មួយ​ស្តេច​ Salman ហើយពួក Saudi សន្យា​វិនិយោគ​នៅ​ម៉ាឡេស៊ី​​ដែល​មាន​តម្លៃ ៧ ពាន់​លាន​ដុល្លារ។

ចំណុច​ខ្សោយ​មួយ​របស់​ Najib គឺ​សេដ្ឋកិច្ច ពិសេស​កម្លាំង​នៃ​ប្រាក់​រីងហ្គីត​ម៉ាឡេស៊ី ដែល​បាន​បាត់​បង់​ជាង ២០ ភាគ​រយ​នៃ​តម្លៃ​របស់វាចាប់ពីគាត់​ឡើង​កាន់អំណាច។ ប៉ុន្តែ​សហគមន៍​ធុរកិច្ច​​​បាន​បន្សាំ​ទៅ​នឹង​ប្រាក់ខ្សោយ​នោះគឺ អត្រាការប្រាក់​មិន​ត្រូវ​គេ​រំពឹង​ថា នឹងវិលទៅ​កាន់ចំនួន ៣ រីងហ្គីត​ក្នុង​​ ១ ដុល្លារអាមេរិក​នៅពេល​ណា​ឆាប់វិញ ដែល​តម្លៃ​បច្ចុប្បន្ន​មាន​ចំនួន ៤ រីងហ្គីត​ក្នុង​ ១ ដុល្លារអាមេរិក។

Najib បាន​ប្រើ​ប្រាស់​យ៉ាង​ឈ្លាសវៃ​នូវ​ថវិកា​ឆ្នាំ ២០១៨ ដើម្បី​លំហូជំនួយ​ទៅកាន់​ប្រជាជន​ម៉ាឡេស៊ី​ជាង ៧ លាន​នាក់​នៅ​ក្នុង​ចំណោម​ប្រជាជន​ក្រីក្រ ៤០ ភាគ​រយ​ ដោយ​ប្រើ​ប្រាស់ការ​ផ្ទេ​ប្រាក់​និង​ការ​កាត់​បន្ថយ​ពន្ធ​លើ​បុគ្គល។ សេវាស៊ីវិល​​ចំនួន ១,៥ លាន​នាក់​នឹង​ទទួល​បាន​ការ​ឈប់​សម្រាក​បន្ថែម​ រាប់បញ្ចូល​ទាំង​ការ​សុំ​ច្បាប់​សម្រាប់​ក្បួន​ព្យុះ​ហយាត្រា umrah និង​ការ​តម្លើង​តំណែង​ងាយ​ស្រួល​ជាង​មុន។​

នៅ​ត្រឹម​ចុង​ឆ្នាំ​ Najib នឹង​មាន​កម្លាំង​នយោ​បាយ​កាន់តែ​ខ្លាំង។ កិច្ច​ព្រមព្រៀង​របស់គាត់​ជា​មួយ PAS បាន​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​ដល់ Mahathir និង​បក្ស Pakatan Harapan ហើយ​ការ​ចោទ​ប្រកាន់​អំពើ​ពុក​រលួយ​ 1MDBនោះ ត្រូវ​គេ​ចាត់​ទុក​ថា ជា​ “ព័ត៌មាន​ចាស់” ដោយ​អ្នក​បោះ​ឆ្នោត​កំណើត​ម៉ាឡេ​នៅ​តាម​តំបន់​ជន​បទ​។​

ដោយ​មាន​ដំណើរ​ឆ្ពោះទៅ​មុខ​ គ្រោះ​ថ្នាក់តែ​មួយ​គត់​ដែល​ Najib កំពុង​ប្រឈម​មុខ​គឺ​សុខ​ភាព​របស់ Hadi។ លោក Hadi បាន​រង​គ្រោះ​ពីការ​វាយប្រហារ​ជម្ងឺ​បេះ​ដូងជា​ច្រើន​ដង ហើយ​អាច​មាន​ការ​វាយប្រហារបេះដូងរហូតដល់​ស្លាប់​មួយ​អាច​កើត​ឡើង​នៅ​គ្រប់​ពេល។ ប្រសិន​បើ​គាត់​ស្លាប់ បក្ស PAS នឹង​បែក​ខ្ញែក ហើយ Najbi មិន​អាច​​ឲ្យ​មេដឹកនាំ​បក្ស PAS ថ្មី​ឲ្យ​គោរព​តាម​កិច្ច​ព្រម​ព្រៀង​ដែល​ធ្វើឡើងជា​មួយ​ Hadi បាន​ទេ។​

ឲ្យ​តែ​ Hadi នៅ​រស់រហូត​ដល់​ការ​បោះឆ្នោត​ជាតិ ឋានៈ​និង​មុខ​មាត់​នយោ​បាយ​របស់ Najib ក្នុង​នាម​ជា​នាយក​រដ្ឋ​មន្ត្រី​របស់​ម៉ាឡេស៊ី​ត្រូវ​បាន​ធានា៕

ប្រភព៖ East Asia Forum ចុះថ្ងៃ១៧ ខែធ្នូ ឆ្នាំ២០១៧


No comments:

Post a Comment